ស្លាក
«បើអ្នកជាមិត្តភក្ដិជាមួយនឹងអំពើបាប នោះអ្នកនិងព្រះជាម្ចាស់មិនទាន់បានទទួលការផ្សះផ្សាគ្នាទេ»។ (J.C. Ryle)
«ចូរកុំប្រព្រឹត្តនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឃើញ។ ចូរកុំនិយាយនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះ ជាម្ចាស់ឮ។» (J.C. Ryle)
«ការអធិស្ឋានគឺជាអាថ៌កំបាំងដ៏ចម្បងមួយនៃការចម្រុងចម្រើនខាងឯវិញ្ញាណ។» (J.C. Ryle)
«ដូចដែលយើងមិនគួរអត់ធន់នឹងអំពើបាប យើងក៏មិនគួរអត់ធន់នឹងគោលជំនឿខុសឆ្គងដែរ»។ (J.C. Ryle)
«ចូរលះបង់នូវរាល់គ្រប់អ្វីៗទាំងអស់ចោលដែលឈរនៅចន្លោះរវាងលោកអ្នក និងស្ថានសួគ៌ មិនថាវាមានតម្លៃខ្ពស់ប៉ុណ្ណាក៏ដោយ។» (J.C. Ryle)
«យើងមិនចូលចិត្តឲ្យគេប្រាប់យើងថា យើងមិនអាចធ្វើអ្វីមួយបានសម្រេចឡើយ ប្រសិនបើយើងមិនធ្វើក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។» (J.C. Ryle)
«ព្រះជាម្ចាស់បានតភ្ជាប់ភាពបរិសុទ្ធ និងភាពអរសប្បាយជាមួយនឹងគ្នា ដូច្នេះចូរកុំឲ្យយើងបំបែកនូវអ្វីដែលព្រះអង្គបានតភ្ជាប់ពីគ្នាឡើយ។» (J.C. Ryle)
«ការអធិស្ឋាន និងការនៅតែបន្តធ្វើបាបនឹងមិនអាចនៅក្នុងដួងចិត្តតែមួយបានឡើយ។ មានការពីរយ៉ាងដែលអាចនឹងកើតឡើង៖ សេចក្ដីអធិស្ឋាននឹងសម្លាប់អំពើបាប ឬក៏អំពើបាបនឹងសម្លាប់សេចក្ដីអធិស្ឋាន។» (J.C. Ryle)
ចូរកុំប្រព្រឹត្តនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឃើញ ហើយក៏ចូរកុំនិយាយអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឮ។
ខ្ញុំលើកទឹកចិត្តលោកអ្នកឲ្យមានទម្លាប់អានព្រះគម្ពីរ ហើយសូមកុំឲ្យមានការខកខានក្នុងទម្លាប់នោះឡើយ។