តើខ្ញុំគួរអានការបកប្រែព្រះគម្ពីរមួយណា?
សូមជ្រើសរើសប្រើប្រាស់ការបកប្រែណាមួយដែលលោកអ្នកគិតថា ព្រះជាម្ចាស់បានប្រើប្រាស់ក្នុងការនាំឲ្យលោកម្នាក់ឮព្រះសូរសៀងរបស់ទ្រង់ ដោយមានពេញទៅដោយអំណាចព្រះចេស្ដា និងងាយយល់ចុះ។ ហើយសូមកុំព្យាយាមបន្ទាបបន្ថោកការបកប្រែមួយទៀត ដែលលោកអ្នកមិនប្រើប្រាស់។ សូមកុំចំណាយពេលក្នុងការបង្កឲ្យមានជម្លោះ ប៉ុន្តែផ្ទុយទៅវិញ សូមចំណាយពេលអានព្រះគម្ពីរ ទន្ទេញព្រះគម្ពីរឲ្យចាំមាត់ និងសិក្សាព្រះគម្ពីរពីមួយថ្ងៃទៅមួយថ្ងៃដោយខ្លួនឯងផ្ទាល់វិញ។ ហើយសូមប្រើប្រាស់ការបកប្រែនានាបែបជាសេចក្ដីអត្ថាធិប្បាយ ដើម្បីចម្រើនការយល់ដឹងរបស់លោកអ្នកវិញ តាមរយៈការផ្ទៀងផ្ទាត់ខគម្ពីរដែលលោកអ្នកកំពុងតែអាន ក្នុងការបកប្រែដែលលោកអ្នកបានជ្រើសរើសប្រើប្រាស់ជាគោល។
207 មើល2 ចែករំលែក

