ឱ! ព្រះអម្ចាស់យេស៊ូវអើយ!
«ឱ! ព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំមិនដែលស្គាល់អំពីសេចក្ដីស្រឡាញ់របស់ទ្រង់សោះរហូតទល់តែទូលបង្គំយល់អំពីអត្ថន័យនៃការសុគតរបស់ព្រះអង្គសិន។» (Charles Spurgeon)
ស្លាក
«ឱ! ព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំមិនដែលស្គាល់អំពីសេចក្ដីស្រឡាញ់របស់ទ្រង់សោះរហូតទល់តែទូលបង្គំយល់អំពីអត្ថន័យនៃការសុគតរបស់ព្រះអង្គសិន។» (Charles Spurgeon)
«ខ្ញុំអាចសង្ខេបទេវវិទ្យារបស់ខ្ញុំដោយប្រើប្រាស់បួនព្យាង្គ "ព្រះយេស៊ូវសុគតសម្រាប់ខ្ញុំ។» (Charles Spurgeon)
«ចូរអានសៀវភៅឲ្យបានច្រើន ប៉ុន្តែចូរនៅបន្តអានព្រះគម្ពីរឲ្យបានជាប់លាប់ចុះ។» (Charles Spurgeon)
«ព្រះយេស៊ូវបានព្រះកន្សែង ប៉ុន្តែព្រះអង្គមិនដែលរអ៊ូរទាំឡើយ។» (Charles Spurgeon)
«ការធ្វើជាកូនរបស់ព្រះជាម្ចាស់ក្នុងភាពក្រីក្រគឺល្អប្រសើរជាងការធ្វើជាកូនរបស់សាតាំងក្នុងភាពជាអ្នកមាន។» (Charles Spurgeon)
«លើផែនដីនេះគ្មានពាក្យពេចន៍ណាអាចថ្លែងអំពីភាពស្ងៀមស្ងាត់ដ៏បរិសុទ្ធនៃព្រលឹងណាមួយដែលពឹងផ្អែកលើព្រះយេស៊ូវបានទេ»។ (Charles Spurgeon)
«ព្រះអាទិត្យតែមួយក៏អាចធ្វើឲ្យទានរលាយ និងដីឥដ្ឋរឹងដែរ ហើយដំណឹងល្អតែមួយក៏អាចធ្វើឲ្យបុគ្គលមួយចំនួនកែប្រែចិត្ត និងធ្វើឲ្យអ្នកខ្លះទៀតនៅបន្តក្នុងអំពើបាបខ្លួន។» (Charles Spurgeon)
«នៅពេលណាដែលយើងចង់មានអំនួត ចូរយើងប្ដេជ្ញាចិត្តថាយើងនឹងមិនអនុញ្ញាតឲ្យវារស់ឡើយ ហើយចូរឲ្យយើងរត់ទៅឯព្រះលោហិតរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចនឹងសម្លាប់អំនួតនោះបាន។» (Charles Spurgeon)
«ឱ! ព្រះអម្ចាស់អើយ! សូមជួយយើងខ្ញុំឲ្យចេះគ្រប់គ្រងលើអំនួតរបស់យើងខ្ញុំផង។» (Charles Spurgeon)
«នេះជាយុគសម័យនៃការអានសៀវភៅ យុគសម័យនៃការអធិប្បាយ យុគសម័យនៃការធ្វើការ ប៉ុន្តែមិនមែនជាយុគសម័យនៃការអធិស្ឋានសោះ។» (Charles Spurgeon)