ស្លាក
«សូមបោះបង់ចោលភាពកំជិល ភាពល្ហិតល្ហៃ ភាពគ្មានការកក់ក្ដៅរបស់លោកអ្នក ឬក៏អ្វីណាមួយផ្សេងទៀតដែលរារាំងលោកអ្នកមិនឲ្យមានជីវិតបរិសុទ្ធ និងសេចក្ដឹស្រឡាញ់ដែលបរិសុទ្ធសម្រាប់ព្រះគ្រីស្ទដែលជាព្រះស្វាមីនៃព្រលឹងវិញ្ញាណរបស់លោកអ្នក។ ចូរយកទ្រង់ធ្វើជាប្រភព ជាចំណុចស្នូល និងបរិមាណរង្វាស់នៃរាល់គ្រប់ចំណុចនៃជម្រើសនៃរាល់ប្រភេទនៃភាពអរសប្បាយ»។ (Charles Spurgeon)
«ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទដ៏មានតម្លៃអើយ យើងពិតជាស្រឡាញ់ព្រះអង្គអស់ពីចិត្តរបស់យើងមែន ទ្រង់គឺជាព្រះអម្ចាស់លើគ្រប់អ្វីៗទាំងអស់។» (Charles Spurgeon)
«ការអធិស្ឋានខ្លីៗគឺយូរល្មមហើយ»។ (Charles Spurgeon)
«បើព្រះជាម្ចាស់មិនបានកាត់ផ្ដាច់លោកអ្នកចេញពីសេចក្ដីមេត្តាករុណា នោះលោកអ្នកមិនគួរអស់សង្ឃឹមឡើយ»។ (Charles Spurgeon)
«លោកអ្នកតែងតែប្រព្រឹតិ្តអំពើបាប ប៉ុន្តែព្រះអង្គក៏តែងតែអត់ទោសបាបដែរ»។ (Charles Spurgeon)
«ទោះបើអំពើបាបរបស់ខ្ញុំធំប៉ុណ្ណាក៏ដោយក៏វាមិនធំស្មើនឹងក្ដីស្រឡាញ់របស់ទ្រង់»។ (Charles Spurgeon)
«ព្រះអង្គមិនដែលព្យាយាមធ្វើអ្វីដែលទ្រង់មិនអាចសម្រេចបានឡើយ»។