ដើម្បីបំផ្លាស់បំប្រែ
«លោកអ្នកមិនអាចបកក្រោយវិញ ដើម្បីបំផ្លាស់បំប្រែការចាប់ផ្ដើមបានទេ ប៉ុន្តែលោកអ្នកអាចចាប់ផ្ដើមនៅកន្លែងដែលលោកអ្នកកំពុងនៅ ហើយបំផ្លាស់បំប្រែការបញ្ចប់បាន»។ (C.S. Lewis)
ស្លាក
«លោកអ្នកមិនអាចបកក្រោយវិញ ដើម្បីបំផ្លាស់បំប្រែការចាប់ផ្ដើមបានទេ ប៉ុន្តែលោកអ្នកអាចចាប់ផ្ដើមនៅកន្លែងដែលលោកអ្នកកំពុងនៅ ហើយបំផ្លាស់បំប្រែការបញ្ចប់បាន»។ (C.S. Lewis)
«ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានក្លាយជាមនុស្ស ដើម្បីធ្វើឲ្យពួកមនុស្សអាចក្លាយជាកូនៗរបស់ព្រះជាម្ចាស់បាន។» (C. S. Lewis)
«ប្រវត្តិសាស្ត្រមនុស្សលោកគឺជាដំណើររឿងដ៏យូរលង់ ហើយអាក្រក់ត្រង់ថាពួកគេព្យាយាមស្វែងរកអ្វីៗផ្សេងទៀតក្រៅពីព្រះជាម្ចាស់ ដែលនឹងនាំឲ្យពួកគេមានភាពអរសប្បាយ»។ (C.S. Lewis)
«ប្រសិនបើគ្រីស្ទសាសនាមិនមែនជាសាសនាពិត នោះវាមិនសំខាន់នោះទេ ប៉ុន្តែបើវាជាសាសនាពិត នោះវាសំខាន់ឥតពណ៌នាបាន។ គ្មានចំណុចណាមួយដែលវាគ្រាន់តែសំខាន់ខ្លះៗនោះទេ»។ (C. S. Lewis)
«គ្មានបុគ្គលណាអាចដឹងថាខ្លួនអាក្រក់ប៉ុណ្ណាបាននោះទេ ទាល់តែគាត់បានព្យាយាមធ្វើជាមនុស្សល្អយ៉ាងខ្លាំងជាមុនសិន»។ (C. S. Lewis)
«យើងខ្ញុំជឿលើព្រះគ្រីស្ទដូចដែលយើងខ្ញុំជឿថាព្រះអាទិត្យពិតជាបានរះឡើងមែន៖ នេះមិនមែនមកពីយើងខ្ញុំគ្រាន់តែមើលវាឃើញនោះទេ ប៉ុន្តែមកពីតាមរយៈវាយើងខ្ញុំអាចមើលឃើញនូវរាល់គ្រប់អ្វីៗទាំងអស់ផ្សេងទៀត។» (C.S. Lewis)
«ទោះបើយើងចូលចិត្តឬមិនចូលចិត្ត ក៏ព្រះជាម្ចាស់នៅមានចំណង់ចិត្តក្នុងប្រទាននូវអ្វីដែលយើងត្រូវការ មិនមែនឲ្យនូវអ្វីដែលយើងគិតថាយើងចង់បានឥឡូវនេះនោះទេ។» (C.S. Lewis)
«ការដែលរូបកាយ និងព្រលឹងវិញ្ញាណរបស់យើងរួមគ្នាតែមួយពេលអធិស្ឋាន នោះទាំងពីរនឹងទទួលបានប្រយោជន៍។» (C.S. Lewis)
«ទោះបីជាអារម្មណ៏របស់យើងម្តងអញ្ចេះ ម្តងអញ្ចុះក៏ដោយ តែអ្វីដែលល្អដែលយើងគួរចាំនោះគឺ៖ ក្តីស្រឡាញ់របស់ព្រះជាម្ចាស់មិនចេះប្រែប្រួលឡើយ។» (C.S. Lewis)
បើព្រះយេស៊ូវមិនមែនជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់នោះមានន័យថា ទ្រង់ជាមនុស្សឆ្កួត ឬក៏ជាអ្នកដែលអាក្រក់ជាងនោះទៅទៀត។