ស្លាក
«តើលោកអ្នកមិនរកសេចក្ដីសង្គ្រោះក្នុងព្រះគ្រីស្ទ នោះលោកអ្នកនឹងមិនអាចរកបាននៅកន្លែងផ្សេងឡើយ»។ (C.H. Spurgeon)
«គ្មានអ្នកណាអាចចេះព្រះគម្ពីរខ្លាំងពេកបានទេ។ ពេលយើងកាន់តែចាស់ទៅ នោះព្រះគម្ពីរក៏កាន់តែមានភាពទូលាយ និងជ្រាលជ្រៅថែមទៀត»។ (C.H. Spurgeon)
«ចូរអានព្រះគម្ពីរដោយយកចិត្តទុកដាក់ ហើយបន្ទាប់មកសញ្ជឹងគិត សញ្ជឹងគិត ហើយសញ្ជឹងគិតថែមទៀត»។ (C.H. Spurgeon)
«ការទទួលបានសេចក្ដីបង្រៀនពីការរងទុក្ខគឺជាការល្អប្រសើរជាងការទទួលបានសេចក្ដីបង្រៀនតាមរយៈអំពើបាប»។ (C.H. Spurgeon)
«ការអានព្រះបន្ទូលគឺជាការទទួលទានខាងឯព្រលឹងវិញ្ញាណរបស់យើង»។ (C.H. Spurgeon)
«ក្នុងព្រះគម្ពីរមានគ្រប់គ្រាន់ហើយ ដើម្បីឲ្យលោកអ្នករស់នៅលើយ៉ាងអស់កល្បជានិច្ចបាន»។ (C.H. Spurgeon)
«អធិស្ឋានមិនអាចមានការលើសចំណុះនោះឡើយ»។ (C.H. Spurgeon)
«ព្រះគ្រីស្ទមិនបានសុគត ដើម្បីធ្វើឲ្យមនុស្សយើងអាចទទួលបានសេចក្ដីសង្គ្រោះនោះទេ ប៉ុន្តែគឺដើម្បីសង្គ្រោះពួកគេ។» (C.H. Spurgeon)
«តើលោកអ្នករំពឹងឲ្យលោកីយ៍ដែលឆ្កាងព្រះអម្ចាស់របស់ខ្លួនផ្ដល់កិត្តិយសដល់លោកអ្នកមែនឬ»។ (C.H. Spurgeon)