ស្លាក
ព្រះជាម្ចាស់ជាម្ចាស់សន្យាថានឹងប្រទានព្រះគុណ ដើម្បីឲ្យយើងតតាំងនឹងអំពើបាប និងដើម្បីយកឈ្នះលើអំពើបាប។ យើងជឿថា ព្រះជាម្ចាស់ប្រទានព្រះគុណបែបនេះដល់រាស្ដ្រទ្រង់។ នេះមិនមែនជាអ្វីដែលយើងសមនឹងទទួលបានទេ។ វាមិនមែនជារបស់ដែលទ្រង់ជំពាក់យើងទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែប្រទានវាមកដែរ។ វាគឺជាអ្វីដែលយើងមិនស័ក្តិសមនឹងទទួលបានទេ តែគឺជាការពេញហូរហៀរនៃសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើងវិញ។
ខ្ញុំនឹងចែករំលែកអំពី ៣ចំណុចសំខាន់ៗ គឺ៖ គ្រូក្លែងក្លាយ ហោរាក្លែងក្លាយ និងព្រះគ្រីស្ទក្លែងក្លាយ(សាវ័កក្លែងក្លាយ)! ប៉ុន្តែក្នុងមេរៀននេះគឺផ្ដោតទៅលើ តែព្រះគ្រីស្ទក្លែងក្លាយសិនប៉ុណ្ណោះ ខ្ញុំនឹងចែករំលែក ២ចំណុចទៀតនៅពេលក្រោយ។
ប្តីដែលលាក់ពុត—អ្នកប្រហែលជាធ្លាប់ដឹង ឬក៏ធ្លាប់ស្គាល់ហើយ។ ប្តីដែលនិយាយ សរសេរ ឬក៏អធិប្បាយអំពីអាពាហ៍ពិពាហ៍ ជាប្តីដែលប្រកាសនូវសេចក្តីស្រឡាញ់ដ៏យូរអង្វែងរបស់ខ្លួនចំពោះប្រពន្ធ ប៉ុន្តែក៏ជាប្តីដែលប្រព្រឹត្តចំពោះប្រពន្ធខ្លួនដ៏គួរឲ្យខ្លាច...សម្រាប់ថ្ងៃនេះ ខ្ញុំមិនចង់សរសេរអំពីអាពាហ៍ពិពាហ៍ទេ តែខ្ញុំចង់សរសេរអំពីព្រះគម្ពីរវិញ។
ជារៀងរាល់ថ្ងៃ យើងភ្ញាក់ឡើងដោយមានតម្រូវការក្នុងការទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សូមយកព្រះបន្ទូលរបស់ព្រះអង្គជាគោល ហើយអ្វីៗផ្សេងទៀតជាចំណុចបន្ទាប់បន្សំ។
ការប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ គឺជាផ្នែកមួយនៃចម្លើយចំពោះភាពអាម៉ាស់ និងទោសកំហុសរបស់មនុស្សលោកយើង។ តែនេះក៏ជាការប្រកាសដំណឹងល្អដែលថា ព្រះបានរៀបផ្លូវមួយសម្រាប់មនុស្សជាតិឲ្យរួចផុតពីសេចក្ដីក្រោធរបស់ទ្រង់ដែរ។
អំពើបាប៖ ខ្ញុំមិនអាចរស់នៅជាមួយវាបានទេ ប៉ុន្តែម្ដងហើយម្ដងទៀតខ្ញុំនៅតែឃើញថា ខ្ញុំមិនអាចរស់នៅដោយគ្មានវាបានដែរ។
នេះគឺជាសំណួរដ៏ល្អ និងសំខាន់មួយនៅក្នុងបរិបទស្រុកខ្មែរ។ សម្រាប់បងប្អូនដែលជាគ្រីស្ទបរិស័ទតែម្នាក់ឯងនៅក្នុងក្រុមគ្រួសារដែលមិនមែនជាគ្រីស្ទបរិស័ទ ពួកគេយល់ច្បាស់អំពីការលំបាកទាក់ទងទៅនឹងប្រធានបទខាងលើ។ ក្រោមសម្ពាធគ្រួសារ និងសង្គមនៅជុំវិញ គ្រីស្ទបរិស័ទខ្លះបានស្តាប់ធម៌ និងប្រគេនចង្ហាន់ដោយបង្ខំ ដោយស្ទាក់ស្ទើរ ដើម្បីបំពេញមុខ ឬជាទីបំពេញកិច្ច។
វាគឺជារឿងងាយបំផុតក្នុងលោកនេះដែលនិយាយថា៖ «បាទ! ខ្ញុំនឹងអធិស្ឋានសម្រាប់រឿងហ្នឹង»។ ហើយវាក៏ជារឿងដ៏ងាយនឹងធ្វេសប្រហែសជាងគេបំផុតដែរ។ ពេលខ្លះយើងត្រូវតែនិយាយថា «ទេ ខ្ញុំនឹងមិនអធិស្ឋានសម្រាប់អ្នកទេ»។