ការទទួលព្រះវិញ្ញាណបរិសុទ្ធ
យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ។
ស្លាក
យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ។
ចូរឈប់គិតជាចម្បងទៅលើនិយោជករបស់លោកអ្នកចុះ តែចូរធ្វើការថ្វាយព្រះអម្ចាស់វិញ។
ព្រះអង្គប្រសើរលើសជាងអ្វីៗទាំងអស់នោះឆ្ងាយខ្លាំងណាស់ ហើយទ្រង់ថែមទាំងគង់នៅអស់កល្បជានិច្ចទៀតផង។
នៅពេលដែលយើងទទួលស្គាល់ថា ជ័យជម្នះខាងលោកីយ៍នេះជាការឥតប្រយោជន៍ នោះហើយជាពេលដែលយើងមានសេចក្ដីសង្ឃឹមនៅក្នុង «មរតក [របស់យើង] ដែលមិនចេះពុករលួយ ក៏ឥតសៅហ្មង ហើយមិនដែលស្រពោនឡើយ ជាមរដកដែលបម្រុងទុកឲ្យយើងរាល់គ្នា នៅស្ថានសួគ៌» (១ពេត្រុស ១:៤)។
១. ការបណ្តោយខ្លួនមើលរូបភាព ឬវីដេអូអាសអាភាសនឹងបណ្តាលឲ្យលោកអ្នកធ្លាក់នរក ២. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសមិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ក្នុងរូបកាយរបស់លោកអ្នកឡើយ ៣. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការសប្បាយដ៏ពិសពុល និងមិនស្ថិតស្ថេរ ៤. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបង្ហិនបង្ហោចជីវិតរបស់ខ្លួន ៥. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការក្បត់ប្រពន្ធកូនខ្លួន ៦. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាសគឺជាការបំផ្លាញខួរក្បាល និងបញ្ញាចិត្តរបស់ខ្លួន ៧. ការបណ្តោយខ្លួនទៅមើលរូបភាព ឬវីដេអូអាសអាភាស គឺជាការរួមចំណែកក្នុងការជួញដូរផ្លូវភេទ
ចំណុចមួយដែលយើងគួរធ្វើពេលដែលយើងជួបនឹងបញ្ហានោះគឺ ព្យាយាមអធិស្ឋានតាមដែលយើងអាចធ្វើបាន ហើយទោះបើយើងមិនអាចអធិស្ឋានបានយ៉ាងល្អ ក៏ព្រះជាម្ចាស់នៅយល់ ហើយទ្រង់ក៏នឹងឆ្លើយតបនឹងសេចក្ដីអធិស្ឋាននោះបានយ៉ាងល្អជាងយើងអាចអធិស្ឋានទៅទៀត។
បើគិតទៅ កាលនោះ ខ្ញុំពិតជាប្រាថ្នាចង់មាននរណាម្នាក់មកជួយខ្ញុំឲ្យយល់ពីការនៅលីវ និងការរស់នៅដោយពឹងលើភាពអស់កល្បជានិច្ច។ ខ្ញុំគិតថា កាលនោះ បើមានគេជួយពន្យល់ខ្ញុំ ទំនងជាខ្ញុំនឹងចេះមានអំណរនៅក្នុងការរស់នៅដោយកោតខ្លាចព្រះជាម្ចាស់ និងអាចចេះសម្រេចការងារជាច្រើន ក៏ដូចជាចេះមានការស្កប់ចិត្តនៅក្នុងភាពនៅលីវរបស់ខ្លួនផងដែរ។
លោកអ្នកប្រហែលជាបានគិតអំពីការនោះយ៉ាងស្ងៀមស្ងាត់ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ ហើយលោកអ្នកក៏ប្រហែលជាលាក់បាំងរឿងនោះក្នុងគោលបំណងល្អដែរ។ ជាដំបូង លោកអ្នកប្រហែលជាគិតថា ស្ថានភាពនឹងមានការប្រែប្រួល។ លោកអ្នកគិតថា ប្រសិនបើខ្ញុំរក្សាភាពស្ងៀមស្ងាត់ នោះវាមានភាពល្អប្រសើរជាង ហើយលោកអ្នកក៏នឹងមិន «បង្ក» រឿងដោយនិយាយអ្វីដែរ។ បន្ទាប់មក លោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកមិនចង់ឲ្យរឿងនោះលេចឮដល់អ្នកដទៃទៀត ឬក៏មិនចង់ឲ្យមាននរណាម្នាក់ឈឺចាប់ដែរ។ ចុងក្រោយ លោកអ្នកនៅតែរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកជឿថា វានឹងលែងមានការផ្លាស់ប្រែមិនថាឥឡូវនេះ ឬក៏នៅពេលអនាគត។ ឥឡូវនេះ បន្ទាប់ពីលោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរិះគន់អស់រយៈពេលប៉ុន្មានខែនេះមកហើយ លោកអ្នកក៏បានសម្រេចចិត្តថា ចាកចេញ។
សព្វថ្ងៃនេះ យើងមិនសូវមានស្មារតីមូលទេ ហើយចំឡែកៗ គឺដោយសារសេចក្តីល្បួងមួយចំនួនទាក់ទងនឹងសម័យបច្ចេកវិទ្យា។ ប៉ុន្តែ បើគិតដូច្នោះ វាដូចជាយើងងាយនឹងចុះចាញ់ពេក។ ប្រសិនបើយើងមានស្មារតីមិនមូល មកពីផ្នែកបច្ចេកវិទ្យា នោះមានន័យថា គ្មានផ្លូវណាដែលឲ្យយើងអាចគេចផុតឡើយ លុះត្រាតែយើងបោះរបស់ទាំងនោះចោល ហើយទៅនៅក្នុងរ៉ូងភ្នំណាមួយ។
ការថ្លឹងថ្លែងលើទង្វើរបស់មនុស្សមានបាបមិនមែនជារបៀបនៃការសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ។ កុំឲ្យសង្ឃឹមថា ការប្រព្រឹត្តរបស់យើងនាំឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ ដ្បិតមានតែការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទមួយប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន។
ទំហំនៃគ្រោះថ្នាក់ដោយសារការមើលរូបភាព ឬក៏វីដេអូអាសអាភាស វាធំខ្លាំងណាស់។
ប៉ុន្តែ នៅពេលដែលព្រះអង្គបានយាងមកលើផែនដីនេះផ្ទាល់ គឺទ្រង់បានបើកសម្ដែងឲ្យយើងឃើញពីអត្ថន័យដ៏ពិតនៃភាពជាបុរស។ ព្រះយេស៊ូវដែលជាព្រះរាជបុត្រាទ្រង់ គឺជាអត្ថន័យនៃបុរសដ៏ពិតដែលល្អឥតខ្ចោះ។ ទ្រង់បានបង្ហាញឲ្យយើងឃើញពីអត្ថន័យដ៏ពិតនៃភាពជាបុរស។