ព្រះគម្ពីរបង្រៀន
«ការដែលព្រះគម្ពីរបង្រៀនម្ដងហើយម្ដងទៀត អំពីការដែលគ្រីស្ទបរិស័ទត្រូវជួយអ្នកដទៃ គឺដើម្បីបង្ហាញថា នេះគួរតែជាការប្រាថ្នាដ៏ធំមួយនៅក្នុងជីវិតរបស់យើងជាគ្រីស្ទបរិស័ទ។» (Ajith Fernando)
ស្លាក
«ការដែលព្រះគម្ពីរបង្រៀនម្ដងហើយម្ដងទៀត អំពីការដែលគ្រីស្ទបរិស័ទត្រូវជួយអ្នកដទៃ គឺដើម្បីបង្ហាញថា នេះគួរតែជាការប្រាថ្នាដ៏ធំមួយនៅក្នុងជីវិតរបស់យើងជាគ្រីស្ទបរិស័ទ។» (Ajith Fernando)
«យើងអាចធ្វើសេចក្ដីសន្និដ្ឋានដោយមានទំនុកចិត្តថា ព្រះគម្ពីរសញ្ញាថ្មីមិនបានរាប់ថា ទ្រព្យសម្បត្តិនិយម គឺជាមូលដ្ឋានមួយនៃការដើរតាមព្រះគ្រីស្ទទេ។» (Ajith Fernando)
«យើងវិនិយោគនៅក្នុងធនាគារដែលនៅឯស្ថានសួគ៌តាមរយៈការបំពេញតម្រូវការរបស់អស់អ្នកដែលត្រូវការ។» (Ajith Fernando)
«ព្រះយេស៊ូវគឺជាគំរូ និងជាវីរបុរសដ៏សំខាន់របស់យើង។» (Ajith Fernando)
«ការធ្វើជាអ្នកមាន គឺមិនមែនជាតម្រូវការរបស់យើងនោះទេ តែការធ្វើជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងការមានចិត្តសន្ដោស គឺជាតម្រូវការរបស់យើង។» (Ajith Fernando)
«ដូច្នេះ ទ្រព្យសម្បត្តិដ៏ពិតរបស់គ្រីស្ទបរិស័ទគឺ៖ សេចក្ដីសន្ដោស សេចក្ដីសុខសាន្ត និងអំណរអរ»។ (Ajith Fernando)
នៅក្នុងកថាខណ្ឌមុនៗ យើងឃើញថា សាវ័ក ប៉ុល បានមានប្រសាសន៍នៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ជំពូក៦ ថា ទ្រព្យសម្បត្តិមិនសំខាន់ជាងការកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីសន្ដោសឡើយ។