ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។
«បុគ្គលដែលមានចិត្តចេះអរគុណឥតឈប់ឈរ គឺជាបុគ្គលដែលមានម៉ាត់មិនចេះរអ៊ូរទាំ។» (Burk Parson)
យើងខ្ញុំយល់ថា លោកអ្នកមិនចាំបាច់ត្រូវការចេះភាសាក្រិកនោះទេ ដើម្បីឲ្យយល់ច្បាស់ខគម្ពីរនេះឡើយ ហើយលោកអ្នកក៏មិនចាំបាច់ត្រឡប់ទៅជួបសាវ័ក ថូម៉ាស វិញឡើយ ទោះបីបើការទៅជួបនោះអាចជាជំនួយដល់លោកអ្នកក៏ដោយ។
ទោះបើយើងធ្វើការសម្រាប់មនុស្សក៏ដោយ ក៏ចៅហ្វាយដ៏ធំបំផុតដែលយើងបម្រើគឺព្រះជាម្ចាស់។
«ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហានៃការរងទុក្ខនេះបានត្រឹមត្រូវ ដាច់ខាត យើងត្រូវតែដោះស្រាយបញ្ហានៃអំពើបាប និងការបែកបាក់ទំនាក់ទំនងចេញពីព្រះជាម្ចាស់ជាមុនសិន។» (Kenneth Mbugua)
នាង ម៉ារា គឺជានារីសាមញ្ញធម្មតាម្នាក់ ជាស្ត្រីក្រីក្រចេញមកពីស្រុកដែលគ្មានអ្វីដែលគួរឲ្យសំខាន់នោះទេ។ ចំណែក សាវ័ក ពេត្រុស គាត់ក៏ជាម្នាក់ដែលមិនបានរៀនសូត្រអ្វីខ្ពង់ខ្ពស់នោះទេ គាត់គ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះ។ យើងអាចនឹងឃើញសិរីល្អរបស់ព្រះជាម្ចាស់ តាមរយៈការដែលទ្រង់ធ្វើការតាមរយៈភាពកម្សោយរបស់យើង។
«ព្រះជាម្ចាស់គឺជាសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់របស់ទ្រង់គ្មានលក្ខខណ្ឌឡើយ ហើយក៏មិនមែនផ្អែក លើភាពដ៏គួរឲ្យស្រឡាញ់ ឬក៏ការតបស្នងសងគុណនៃការណាមួយរបស់យើងឡើយ។» (Grace Community Church)
«សម្រង់សម្ដីទាំង៥ ដែលដកចេញពីសេចក្ដីអធិប្បាយ»
«មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ»។ (សុភាសិត ១៥:១៦)
ព្រះជាម្ចាស់អនុញ្ញាតឲ្យមានការអាក្រក់កើតឡើង ពីព្រោះវាជាបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការអនុញ្ញាតឲ្យការអាក្រក់នោះកើតឡើង។ ប៉ុន្តែ នោះមិនមែនមានន័យថា ព្រះជាម្ចាស់បណ្ដាលឲ្យមានការអាក្រក់កើតឡើងដោយផ្ទាល់នោះទេ។
ទំនងលោកអ្នកមានការពិបាកក្នុងការទទួលស្គាល់ថា ព្រះយេស៊ូវស្រឡាញ់លោកអ្នក ព្រោះលោកអ្នកបានឃើញមនុស្សជាច្រើននាក់នៅជុំវិញខ្លួនបានធ្វើឲ្យលោកអ្នកខកចិត្ត។ ទោះជាយ៉ាងណាក្ដី ក៏ព្រះយេស៊ូវមិនមែនដូចជាមនុស្សនានានោះទេ ព្រះអង្គគឺជាព្រះ ១០០% ហើយក៏ជាមនុស្ស ១០០% ផងដែរ (យ៉ូហាន ១:១៤)។