ហេតុអ្វីបានជានាំគ្នាទៅជឿសាសន៍បារាំង? ទីបន្ទាល់អ៊ុំ៖ គឹម អិត
106 មើល
ប្រភេទអត្ថបទ
ទំនងលោកអ្នកមានការពិបាកក្នុងការទទួលស្គាល់ថា ព្រះយេស៊ូវស្រឡាញ់លោកអ្នក ព្រោះលោកអ្នកបានឃើញមនុស្សជាច្រើននាក់នៅជុំវិញខ្លួនបានធ្វើឲ្យលោកអ្នកខកចិត្ត។ ទោះជាយ៉ាងណាក្ដី ក៏ព្រះយេស៊ូវមិនមែនដូចជាមនុស្សនានានោះទេ ព្រះអង្គគឺជាព្រះ ១០០% ហើយក៏ជាមនុស្ស ១០០% ផងដែរ (យ៉ូហាន ១:១៤)។
តើអ្វីដែលជាបន្ទាយដ៏រឹងមាំរបស់អារក្សសាតាំងដែលឃុំឃាំងព្រលឹងវិញ្ញាណរបស់មនុស្ស—បន្ទាយដ៏រឹងមាំដែលយើងកំពុងស្វែងរក ដើម្បីបំផ្លាញចោល? ចម្លើយគឺ៖ គំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់។ តើសមរភូមិនេះកំពុងតែកើតឡើងនៅកន្លែងណា? គឺវាកំពុងតែកើតឡើងក្នុងគំនិតយើង។