អំណោយទាននៃព្រះ
«ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។» (រ៉ូម ៦:២៣)
ប្រភេទអត្ថបទ
«ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។» (រ៉ូម ៦:២៣)
«ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច។» (អេសាយ ២៦:៤ )
«ចូរផ្ញើជីវិតលើព្រះអម្ចាស់នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខានដ្បិតព្រះអង្គមិនដែលទុកអោយមនុស្សសុចរិតត្រូវបរាជ័យរហូតនោះទេ។» (ទំនុកតម្កើង ៥៥: ២២ គខប)
«ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយហើយខ្ញុំនឹងរៀបរាប់អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់។» (ទំនុកដំកើង ១១៨:១៧គខប)
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។» (ម៉ាថាយ ១១:២៨)
«ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្ដីសុខសាន្ត ដោយសារខ្ញុំនៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ។» (យ៉ូហាន ១៦:៣៣)
«ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ ។» (ហាបាគុក ៣:១៩)
«ប្រសិនបើយើងបានស្លាប់ជាមួយព្រះអង្គ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។» (២ធីម៉ូថេ ២:២២ គកស)
«ពេលនោះ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងដោះអ្នករាល់គ្នាឲ្យមានសេរីភាព។» (យ៉ូហាន ៨:៣២ គគខ)
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។» (យ៉ូហាន ១៤:១)
«ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ។» (រ៉ូម ១០:១៣)
ប៉ុន្ដែដូចមានសេចក្ដីចែងទុកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលស្តាប់ឮ ហើយចិត្តរបស់មនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ព្រះអង្គ»។ (១កូរិនថូស ២:៩ គគខ)