បទគម្ពីរ
«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (២ធីម៉ូថេ ៣:១៦ )
ប្រភេទអត្ថបទ
«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (២ធីម៉ូថេ ៣:១៦ )
«ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង»។ (សុភាសិត ៦:៦)
«កុំឲ្យងាកបែរទៅខាងស្ដាំ ឬខាងឆ្វេងឡើយ ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ»។ (សុភាសិត ៤:២៧)
«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។» (សុភាសិត ៣:៥)
«ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្តីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ។» (អេភេសូរ ៥:២២)
«ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង។» (ភីលីព ៤:៤)
«តើអ្នកណានឹងចោទប្ដឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត។» (រ៉ូម ៨:៣៣)
«នៅពេលមានអាសន្នខ្ញុំស្រែកអង្វរព្រះអម្ចាស់ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។» (ទំនុកតម្តើង ១២០:១ គខប)
«ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ។» (យ៉ូហាន ១:៩)
«សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់។» (យ៉ូហាន ១៧:១៧)
«ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។» (សុភាសិត ៤:២៣)
«គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ។» (រ៉ូម ៣:២២)