អំពើក្បត់
«ការដែលមនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ គឺមិនមែនជារឿងធម្មតានោះទេ តែវាជាអំពើក្បត់។» (John Piper)
ប្រភេទអត្ថបទ
«ការដែលមនុស្សមិនស្រឡាញ់ព្រះជាម្ចាស់ គឺមិនមែនជារឿងធម្មតានោះទេ តែវាជាអំពើក្បត់។» (John Piper)
«ផ្លូវនៃឈើឆ្កាង គឺជាផ្លូវនៃការរងទុក្ខ។ ព្រះជាម្ចាស់បានត្រាស់ហៅគ្រីស្ទបរិស័ទឲ្យមកស្លាប់ មិនមែនមកសម្លាប់នោះទេ នេះដើម្បីបង្ហាញឲ្យលោកីយ៍ឃើញថា ព្រះគ្រីស្ទស្រឡាញ់ពួកគេ។» (John Piper)
«ព្រះជាម្ចាស់ផ្ទាល់ គឺជាតួអង្គចម្បងក្នុងការពិឃាតព្រះរាជបុត្រាទ្រង់ អញ្ចឹងហើយបានជាសំណួរចម្បងគឺមិនមែនសួរថា «តើជាតិសាសន៍មួយណាជាអ្នកដែលធ្វើឲ្យព្រះយេស៊ូវសុគតនោះ?» ប៉ុន្តែគួរសួរបែបយ៉ាងដូច្នេះវិញថា «តើការសុគតរបស់ព្រះយេស៊ូវបានផ្ដល់អ្វីខ្លះដល់មនុស្សលោក?»»(John Piper)
«ព្រះយេស៊ូវបានបញ្ចប់ព័ន្ធកិច្ចដែលព្រះជាម្ចាស់បានប្រទានឲ្យទ្រង់ធ្វើ ហើយការមានព្រះជន្មរស់ឡើងវិញគឺជាភស្តុតាងដែលបង្ហាញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងព័ន្ធកិច្ចនោះ។» (John Piper)
(ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវបានបង្ហាញថា ទ្រង់មានលក្ខណៈជាព្រះផង និងជាមនុស្សផង ហើយទ្រង់បានបង្កើតឲ្យមានជីវិតដ៏មិនចេះសាបសូន្យឡើង។»(John Piper)
«បើលោកអ្នកប្រកាសដំណឹងល្អ នោះមានន័យថា លោកអ្នកកំពុងប្រកាសដំណឹងដ៏មានអំណាចបំផុតក្នុងចក្រវាលនេះ។» (Jared C. Wilson)
«តើមានចំណុចល្អអ្វីក្នុងយើងដែលបណ្ដាលឲ្យព្រះជាម្ចាស់បញ្ជូនព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ឲ្យមកសុគតសម្រាប់បាបរបស់យើង? គ្មានចំណុចល្អអ្វីទេ!» (Sinclair Ferguson)
«អំពើបាបដ៏ធំបំផុតដែលទាស់នឹងការមើលខុសត្រូវ [នូវអ្វីៗដែលព្រះបានឲ្យយើងមើល] គឺការដែលយើងខ្ជះខ្ជាយជីវិតយើង។» - R.C. Sproul
«ភាពផ្អែមល្ហែមតែមួយដំណក់ពីស្ថានសួគ៌ គឺគ្រប់គ្រាន់ក្នុងការដកគ្រប់ទាំងភាពល្វីងជូរចត់នៃទុក្ខវេទនាដែលមានក្នុងលោកីយ៍នេះហើយ។» (Jeremiah Burroughs)
«មនុស្សដែលប្រព្រឹត្តបាបនឹងឈប់អធិស្ឋាន តែមនុស្សដែលអធិស្ឋាននឹងឈប់ប្រព្រឹត្តបាប។» (Leonard Ravenhill)
«ពេលដែលយើងកាន់តែយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នោះយើងក៏នឹងកាន់តែចេះអរព្រះគុណព្រះជាម្ចាស់ពេលយើងអធិស្ឋាន។» (R.C. Sproul)
«ព្រះគម្ពីរតែមួយគត់ជាប្រភពនៃរាល់ចំណេះដឹងគ្រីស្ទបរិស័ទ។» (Heinrich Heppe)