បានតភ្ជាប់
«ព្រះជាម្ចាស់បានតភ្ជាប់ភាពបរិសុទ្ធ និងភាពអរសប្បាយជាមួយនឹងគ្នា ដូច្នេះចូរកុំឲ្យយើងបំបែកនូវអ្វីដែលព្រះអង្គបានតភ្ជាប់ពីគ្នាឡើយ។» (J.C. Ryle)
ប្រភេទអត្ថបទ
«ព្រះជាម្ចាស់បានតភ្ជាប់ភាពបរិសុទ្ធ និងភាពអរសប្បាយជាមួយនឹងគ្នា ដូច្នេះចូរកុំឲ្យយើងបំបែកនូវអ្វីដែលព្រះអង្គបានតភ្ជាប់ពីគ្នាឡើយ។» (J.C. Ryle)
«ការបន្ទាបខ្លួនមិនមែនជាជម្រើសយកមកដាក់បន្ថែមសម្រាប់តែបុគ្គលដែលគេរាប់ថាស្រឡាញ់ព្រះជាម្ចាស់នោះទេ ប៉ុន្តែការបន្ទាបខ្លួនគឺសម្រាប់ឲ្យគ្រប់បុគ្គលដែលជាអ្នកជឿយកមកអនុវត្តជារៀងរាល់ថ្ងៃ។» (Jerry Bridges)
«នេះជាយុគសម័យនៃការអានសៀវភៅ យុគសម័យនៃការអធិប្បាយ យុគសម័យនៃការធ្វើការ ប៉ុន្តែមិនមែនជាយុគសម័យនៃការអធិស្ឋានសោះ។» (Charles Spurgeon)
«ដំណឹងល្អមិនមែនជាយាន ដើម្បីនាំមនុស្សលោកទៅកាន់ស្ថានសួគ៌នោះឡើយ ប៉ុន្តែដំណឹងល្អគឺជាយាន ដើម្បីនាំមនុស្សលោកទៅកាន់ព្រះជាម្ចាស់តែម្ដង។» (John Piper)
«ព្រះជាម្ចាស់បានវាល់ព្រះគុណរបស់ទ្រង់ទុកសម្រាប់លោកអ្នកយ៉ាងគ្រប់គ្រាន់រួចទៅហើយ ហើយព្រះអង្គក៏បានគ្រោងព្រះគុណនោះទុក ដើម្បីនឹងបំពេញនូវរាល់តម្រូវការរបស់លោកអ្នកផងដែរ មិនថាតម្រូវការនោះធំប៉ុណ្ណាក៏ដោយ។» (Dave Radford)
«ព្រះជាម្ចាស់មិនបានច្នៃចិត្តរបស់យើង ដើម្បីឲ្យគេខ្ចីទេ។» (Marshall Segal)
«នៅពេលដែលអ្នកស្វែងរកប្រយោជន៍អ្នកដទៃជាជាងប្រយោជន៍ផ្ទាល់ខ្លួន នោះអ្នកទំនងជានឹងអស់កម្លាំងតែម្ដង ប៉ុន្តែព្រះជាម្ចាស់នឹងប្រទាននូវអំណរដល់យើងជាទ្វេដងជាមិនខាន។» (John Piper)
«បើព្រះជាម្ចាស់មិនដែលព្រះកន្សែង នោះព្រះអង្គក៏នឹងមិនអាចជូតនូវរាល់ទឹកភ្នែករបស់ខ្ញុំចោលបានដែរ។» (Charles Spurgeon)
«គ្មានអ្វីអាចនឹងរារាំងផែនការរបស់ព្រះជាម្ចាស់ក្នុងការដែលទ្រង់ប្រទានព្រះគុណដល់យើងនៅពេលដែលយើងត្រូវការនោះឡើយ។» (John Piper)
«ក្ដីអំណររបស់យើងមិនផុសឡើងចេញពីការដែលព្រះយេស៊ូវប្រទាននូវអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែចេញពីការដែលយើងចង់បានព្រះយេស៊ូវវិញ។» (Jon Bloom)
«បើព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងព្រះសណ្ដាប់ នេះមានន័យថា ទ្រង់នឹងព្រះសណ្ដាប់។ ហើយយើងត្រូវតែជឿជាក់អំពីការនោះ ទោះបើយើងមានអារម្មណ៍ថា វាពិតឬក៏មិនពិតក៏ដោយ។» (Richard Baxter)
«អារម្មណ៍ គឺមិនមែនជាមូលដ្ឋានគ្រឹះនៃការថ្វាយបង្គំនៅក្នុងចិត្តរបស់យើងទេ តែទេវវិទ្យាទៅវិញទេតើ។» (Sinclair B. Ferguson)