ចំណុចចម្បង
«ព្រះយេស៊ូវគឺជាចំណុចចម្បងនៃសេចក្ដីស្នេហារបស់អ្នកជឿគ្រប់ៗរូប ហើយរាល់អ្វីៗដែលពួកគេពិតជាប្រាថ្នាចង់បាន គឺពួកគេអាចរកឃើញតាមរយៈការដែលគាត់កាន់តែស្គាល់ទ្រង់»។ (The Village Church)
ប្រភេទអត្ថបទ
«ព្រះយេស៊ូវគឺជាចំណុចចម្បងនៃសេចក្ដីស្នេហារបស់អ្នកជឿគ្រប់ៗរូប ហើយរាល់អ្វីៗដែលពួកគេពិតជាប្រាថ្នាចង់បាន គឺពួកគេអាចរកឃើញតាមរយៈការដែលគាត់កាន់តែស្គាល់ទ្រង់»។ (The Village Church)
«ព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នកមានលុយកាក់គ្រប់គ្រាន់ ដើម្បីជួយធ្វើឲ្យជីវិតអ្នកដទៃ ក៏ដូចជាព័ន្ធកិច្ចផ្សេងៗបានល្អប្រសើរជាងមុន»។ (Time Challies)
«មើល៍ហ្ន៎! ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីពិត ហើយអស់អ្នកដែលធ្វើតាមសេចក្ដីពិតនឹងទៅរកពន្លឺ»។ (Augustine)
«ដ្បិតព្រះបន្ទូលរបស់ព្រះអង្គគឺ ពិតជានៅអស់កល្បជានិច្ច ហើយអមតៈមែន»។ (Augustine)
«ព្រះអង្គជាអង្គដែលគ្រោងពេលវេលាថ្ងៃខែនៃការស្លាប់របស់យើងខ្ញុំ»។ (Augustine)
«ប្រសិនបើលោកអ្នកគ្មានព្រះជាម្ចាស់ នោះលោកអ្នកនឹងមិនអាចដកដង្ហើម កម្រើក គិតពិចារណា មានអារម្មណ៍ ឬក៏និយាយបានឡើយ»។ (John Piper)
«អ្វីដ៏មានតម្លៃវិសេសនៅចំពោះព្រះនេត្ររបស់ព្រះអង្គគឺ៖ ស្ត្រីដែលមានចិត្តពោរពេញដោយក្ដីសង្ឃឹមយ៉ាងជ្រាលជ្រៅលើព្រះជាម្ចាស់»។ (Amanda Criss)
«ចូរសម្ដែងការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈការបន្ទាបខ្លួនចំពោះអ្នកដទៃដោយមានអំណរគុណ»។ (John Piper)
«ដូច្នេះ ទ្រព្យសម្បត្តិដ៏ពិតរបស់គ្រីស្ទបរិស័ទគឺ៖ សេចក្ដីសន្ដោស សេចក្ដីសុខសាន្ត និងអំណរអរ»។ (Ajith Fernando)
ចំណុចដ៏សំខាន់បំផុតចំពោះបុគ្គលម្នាក់ គឺការគិតពីទីកន្លែងដែលគាត់នឹងទៅរស់នៅជារៀងដរាប ដូច្នេះគាត់គួរតែសម្លឹងទៅមើលជីវិតដ៏នៅអស់កល្បជានិច្ច។ (Thomas Watson)
ជំនឿគឺជាការជឿអ្វីដែលលោកអ្នកមើលមិនទាន់ឃើញ ហើយរង្វាន់នៃជំនឿរបស់បុគ្គលនោះគឺការដែលគាត់មើលឃើញនូវអ្វីដែលគាត់ជឿ។ (Augustine)
«ជំនឿដែលគ្មានការលះបង់អ្វីសោះ នោះគ្មានតម្លៃទេ» ។ (William MacDonald)