ណែនាំឲ្យពួកគេស្គាល់
«ចូរស្រឡាញ់មនុស្សគ្រប់គ្នាដែលលោកអ្នកធ្វើការជាមួយ ហើយណែនាំឲ្យពួកគេស្គាល់ព្រះយេស៊ូវគ្រីស្ទ ដែលជាអ្នកយកអាសាចំពោះការលំបាកដ៏ធ្ងន់ធ្ងររបស់អ្នកដទៃ។» (John Piper)
ប្រភេទអត្ថបទ
«ចូរស្រឡាញ់មនុស្សគ្រប់គ្នាដែលលោកអ្នកធ្វើការជាមួយ ហើយណែនាំឲ្យពួកគេស្គាល់ព្រះយេស៊ូវគ្រីស្ទ ដែលជាអ្នកយកអាសាចំពោះការលំបាកដ៏ធ្ងន់ធ្ងររបស់អ្នកដទៃ។» (John Piper)
«គោលបំណងច្បង ហើយសំខាន់នៃក្រឹត្យវិន័យ គឺឲ្យយើងសម្លឹងមើលទៅឯព្រះគ្រីស្ទ មិនមែនឲ្យយើងព្យាយាមត្រាប់តាមក្រឹត្យវិន័យ ដើម្បីទទួលបានសេចក្ដីសុចរិតឡើយ។» (John Piper)
«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ញ៉ាំងឲ្យយើងកាន់តែចង់អធិស្ឋាន។» (John Piper)
«ចូរស្វែងរកព្រះអម្ចាស់ នោះព្រលឹងរបស់លោកអ្នកនឹងរស់ ដើម្បីឲ្យផែនដីអាចនឹងបង្កើតព្រលឹងដ៏រស់ថែមទៀត។» (Augustine)
«គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បានឡើយ! ព្រះអង្គប្រសើរលើសជាងអ្វីៗទាំងអស់នៅក្នុងគ្រប់ចំណុច និងគ្រប់ពេលវេលា។» (John Piper)
«ព្រះជាម្ចាស់បានចាត់ទ្រង់ឲ្យមក ដើម្បីនឹងធ្វើជាគំរូដល់យើង ឲ្យយើងចេះរៀនបន្ទាបខ្លួន។» (Augustine)
«ការធ្វើជាអ្នកមាន គឺមិនមែនជាតម្រូវការរបស់យើងនោះទេ តែការធ្វើជាអ្នកកោតខ្លាចព្រះជាម្ចាស់ និងការមានចិត្តសន្ដោស គឺជាតម្រូវការរបស់យើង។» (Ajith Fernando)
«ចូរបញ្ចេញទស្សនៈជាគ្រីស្ទបរិស័ទរបស់លោកអ្នកនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃរបស់លោកអ្នក។» (John Piper)
«ព្រះយេស៊ូវបានបង់ថ្លៃលោះដោយស្ម័គ្រព្រះហឫទ័យ មិនមែនជាការបង្ខិតបង្ខំនោះទេ»។ (John Piper)
«ព្រះអង្គបានត្រាស់ហៅយើងឲ្យយល់ព្រះបន្ទូលទ្រង់។» (Augustine)
«ឱ! មិត្តអ្នករួមជំនឿអើយ! ប្រសិនបើយើងពិតជាចង់ស្គាល់ខ្លួនឯងមែន នោះយើងត្រូវបំពេញព្រលឹងយើងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ( R. Kent Hughes)
«មនុស្សមានបាបមិនអាចរកឃើញព្រះអង្គបានដោយខ្លួនឯងនោះទេ ព្រោះពួកគេមិនស្គាល់ផ្លូវ»។ ( Augustine)