នោះមិនមែនជាដំណឹងល្អ
«ដំណឹងល្អណាមួយដែលគ្រាន់តែលើកឡើងអំពីអ្វីៗដែលលោកអ្នកត្រូវតែធ្វើ ហើយមិនប្រកាសអំពីអ្វីៗដែលព្រះគ្រីស្ទបានសម្រេច នោះមិនមែនជាដំណឹងល្អទេ។» (Kevin DeYoung)
ប្រភេទអត្ថបទ
«ដំណឹងល្អណាមួយដែលគ្រាន់តែលើកឡើងអំពីអ្វីៗដែលលោកអ្នកត្រូវតែធ្វើ ហើយមិនប្រកាសអំពីអ្វីៗដែលព្រះគ្រីស្ទបានសម្រេច នោះមិនមែនជាដំណឹងល្អទេ។» (Kevin DeYoung)
«ដោយសារព្រះអង្គបានទតមកលើខ្ញុំ នោះបេះដូងរបស់ខ្ញុំគឺមិនមែនជារបស់ខ្ញុំទៀតឡើយ ដ្បិតព្រះអង្គបានលួចយកវាឡើងទៅស្ថានសួគ៌បាត់ហើយ។» (Samuel Rutherford)
«គ្មានបុគ្គលណាអាចថា ខ្លួនស្អប់អំពើបាបបាននោះឡើយ ប្រសិនបើគាត់កំពុងតែរស់នៅក្នុងអំពើបាប។» (C.H. Spurgeon)
«នៅពេលដែលលោកអ្នកទទួលស្គាល់ថា ខ្លួនជាមនុស្សដ៏អាក្រក់បំផុត នោះទើបលោកអ្នកយល់ពីភាពអស្ចារ្យនៃព្រះគុណ។» (Burk Parsons)
«ពេលដែលយើងរកលេសសម្រាប់អំពើបាបរបស់យើង នោះមានន័យថាយើងបានស្ម័គ្រចិត្តធ្វើជាមេធាវី ដើម្បីការពារចោរដែលមានបំណងចិត្តចង់សម្លាប់យើងហើយ។» (Don Straka)
«ព្រះជាម្ចាស់សម្រេចព័ន្ធកិច្ចដ៏ធំធេងរបស់ទ្រង់ក្នុងចិត្តរបស់យើងក្នុងវេលាដ៏ពិបាកបំផុតរបស់យើង។» (A.W. Tozer)
«ក្រុមជំនុំខ្លះមិនមានជីវិតទេ ព្រោះគ្រូអធិប្បាយរបស់ពួកគេគឺអ្នកស្លាប់ខាងឯព្រលឹងវិញ្ញាណ។ »(George Whitefield)
«ព្រះជាម្ចាស់ជ្រាបនូវរាល់អំពើអាក្រក់របស់យើងដែលយើងព្យាយាមលាក់លៀម មិនថាវាតូចឬធំប៉ុណ្ណាក៏ដោយ។» (R.C. Sproul)
«គ្មានព្រឹត្តិការណ៍ណាមួយក្នុងប្រវត្តិសាស្ត្រដែលមានភស្តុតាងយ៉ាងល្អបំផុត ហើយច្បាស់លាស់ជាងការរស់ឡើងវិញរបស់ព្រះគ្រីស្ទឡើយ។» (Brooke Foss Wescott)
«មូលហេតុដែលផ្នូររបស់ព្រះគ្រីស្ទមានភាពល្បីល្បាញ ព្រោះក្នុងផ្នូរនោះពុំមានសាកសពទ្រង់ឡើយ។» (Sam Morris)
«ព្រះយេស៊ូវគ្រីស្ទមិនបានយាងមកលើផែនដីនេះ ដើម្បីធ្វើឲ្យមនុស្សអាក្រក់ក្លាយជាមនុស្សល្អឡើយ ប៉ុន្តែព្រះអង្គបានយាងមកលើផែនដី ដើម្បីធ្វើឲ្យមនុស្សដែលស្លាប់ខាងឯវិញ្ញាណរស់ឡើងវិញ។» (Lee Strobel)
«ចូររស់នៅដោយចងចាំថា ព្រះគ្រីស្ទកំពុងតែមានព្រះជន្ម ហើយព្រះអង្គក៏កំពុងតែមានព្រះវត្តមានក្នុងរាស្ត្ររបស់ទ្រង់ផងដែរ។» (Julien B. Weil)