បង្កើតរាល់គ្រប់អ្វីៗ
«ដ្បិតព្រះអង្គបានបង្កើតរាល់គ្រប់អ្វីៗទាំងអស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយរាល់គ្រប់អ្វីៗទាំងអស់ក៏ស្ដាប់បញ្ញត្តិរបស់ទ្រង់ ហើយវាក៏វិលទៅធាតុដើមនៃធម្មជាតិរបស់វាវិញផងដែរ។» (Augustine)
ប្រភេទអត្ថបទ
«ដ្បិតព្រះអង្គបានបង្កើតរាល់គ្រប់អ្វីៗទាំងអស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយរាល់គ្រប់អ្វីៗទាំងអស់ក៏ស្ដាប់បញ្ញត្តិរបស់ទ្រង់ ហើយវាក៏វិលទៅធាតុដើមនៃធម្មជាតិរបស់វាវិញផងដែរ។» (Augustine)
«ចូរខំប្រឹងធ្វើការឲ្យបានល្អ! ព្រះជាម្ចាស់មិនគ្រាន់តែប្រទានព្រះគុណឲ្យលោកអ្នកអាចមានភាពស្មោះត្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានជំនាញជាអំណោយទានដល់លោកអ្នកទៀតផង។» (John Piper)
«ទោះបើព្រះជាម្ចាស់អាចនាំមកនូវការញែកជាបរិសុទ្ធ ឬក៏ការសង្គ្រោះចេញពីអំពើបាបណាមួយក៏ដោយ ក៏នេះមិនមែនមានន័យថា យើងគួរប្រព្រឹត្តបាប ដើម្បីឲ្យការល្អចេញពីការនោះឡើយ។» (The Village Church)
«ក្នុងព្រះយេស៊ូវ រាល់គ្រប់ទុក្ខព្រួយនឹងលែងក្លាយជាទុក្ខព្រួយទៀតហើយ ហើយសេចក្ដីស្លាប់នឹងលេបនូវរាល់គ្រប់ការរងទុក្ខ និងការឈឺចាប់នាពេលបច្ចុប្បន្នកាលនេះនៅលើលោកីយ៍។» ((Trevin Wax))
«ពេលដែលព្រះជាម្ចាស់ត្រាស់ហៅលោកអ្នកឲ្យទទួលសេចក្ដីសង្គ្រោះ ពេលនោះព្រះអង្គក៏បានត្រាស់ហៅលោកអ្នកឲ្យធ្វើបេសកកម្មរបស់ទ្រង់ផងដែរ។» (Trevin Wax)
«ចូរផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ពីព្រោះព្រះជាម្ចាស់នឹងប្រើប្រាស់ដំណឹងល្អនេះដើម្បីនាំឲ្យមានជីវិតថ្មី។» (Steven Lee)
«យើងមិនអាចដកសេចក្ដីពិតចេញពីដំណឹងល្អរហូតទាល់តែអស់នោះទេ។» (Trevin Wax)
«ការធ្វើព័ន្ធកិច្ចរបស់ព្រះអង្គគឺជាអំណោយទានដ៏ល្អ។» (Trevin Wax)
«ខណៈពេលដែលយើងកាន់តែយល់ពីភាពព្រៃផ្សៃនៃអំពើបាប នោះយើងក៏នឹងកាន់តែឱបក្រសោបឈើឆ្កាងផងដែរ។» (D.A. Carson)
«ការពឹងពាក់ និងភាពស្មោះត្រង់ គឺជាមូលដ្ឋានគ្រឹះនៃការលូតលាស់ខាងឯជំនាញ។» (John Piper)
«ការធ្វើនូវអ្វីដែលគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ គឺជាផ្លូវតែមួយគត់ដើម្បីនឹងបានភាពអរសប្បាយ។» (Richard Roberts)
«ចូរលះបង់នូវរាល់គ្រប់អ្វីៗទាំងអស់ចោលដែលឈរនៅចន្លោះរវាងលោកអ្នក និងស្ថានសួគ៌ មិនថាវាមានតម្លៃខ្ពស់ប៉ុណ្ណាក៏ដោយ។» (J.C. Ryle)