គ្រីស្ទសាសនា
«ប្រសិនបើគ្រីស្ទសាសនាមិនមែនជាសាសនាពិត នោះវាមិនសំខាន់នោះទេ ប៉ុន្តែបើវាជាសាសនាពិត នោះវាសំខាន់ឥតពណ៌នាបាន។ គ្មានចំណុចណាមួយដែលវាគ្រាន់តែសំខាន់ខ្លះៗនោះទេ»។ (C. S. Lewis)
ប្រភេទអត្ថបទ
«ប្រសិនបើគ្រីស្ទសាសនាមិនមែនជាសាសនាពិត នោះវាមិនសំខាន់នោះទេ ប៉ុន្តែបើវាជាសាសនាពិត នោះវាសំខាន់ឥតពណ៌នាបាន។ គ្មានចំណុចណាមួយដែលវាគ្រាន់តែសំខាន់ខ្លះៗនោះទេ»។ (C. S. Lewis)
«យោងតាមព្រះគម្ពីរ និងហេតុផល មានភស្តុតាងថា ព្រះមានពេញដោយសិរីល្អ និងអំណរដែលគ្មានព្រំដែន យ៉ាងអស់កល្បជានិច្ច គ្មានការប្រែប្រួល និងការពឹងផ្អាកលើអ្វីឡើយ៖ ដែលព្រះអង្គមិនអាចទទួលបានអត្ថប្រយោជន៍ ឬក៏អ្វីមួយផ្សេងទៀតពីអ្វីៗដែលទ្រង់បានបង្កើត»។ (Jonathan Edwards)
«ការរាប់នូវរាល់អ្វីៗជាឥតប្រយោជន៍នៅពេលដែលខ្ញុំមានជម្រើសរវាងអ្វីមួយផ្សេង និងព្រះគ្រីស្ទគឺ ខ្ញុំជ្រើសរើសព្រះគ្រីស្ទ»។ (John Piper)
«ការញែកមួយថ្ងៃទុកជាថ្ងៃសម្រាកគឺជាការប្រកាសទៅកាន់លោកីយ៍ដ៏ឯករាជ្យថា ការងាររបស់យើងមិនសង្គ្រោះយើង ឬក៏ផ្ដល់អត្ថន័យដល់យើងនោះឡើយ តែព្រះជាម្ចាស់ទេតើ»។ (John Piper)
«តើលោកអ្នកសម្លាប់? តើលោកអ្នកសម្លាប់រាល់ថ្ងៃទេ? ចូរសម្លាប់រាល់ពេលខណៈពេលលោកអ្នកនៅមានជីវិត។ ចូរកុំឈប់ឲ្យសោះក្នុងការងារនេះ។ ចូរសម្លាប់អំពើបាប ព្រោះបើមិនដូច្នោះទេវានឹងសម្លាប់លោកអ្នក»។ (John Owen)
«ខណៈពេលដែលសឹងតែមនុស្សគ្រប់រូបសង្វាតស្វែងរកការអរសប្បាយ ស្ទើរតែមិនបានមួយក្នុងចំណោម១០០នាក់ផងដែលនឹងរកក្ដីអរសប្បាយនោះចេញពីព្រះជាម្ចាស់»។ (John Calvin)
«ខ្ញុំពឹងជីវិតដ៏អស់កល្បជានិច្ចរបស់ខ្ញុំទៅលើការមានព្រះជន្មរស់ឡើងវិញ ដោយរំពឹងលើជីវិតដែលខ្ញុំមិនបានរស់នៅ និងលើសេចក្ដីស្លាប់ដែលខ្ញុំមិនបានស្លាប់»។ (C.H. Spurgeon)
«អំណររបស់យើងមិនកើតចេញពីការដែលព្រះយេស៊ូវប្រទានឲ្យយើងនូវអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែកើតចេញពីការដែលព្រះយេស៊ូវផ្ទាល់គឺជាអ្វីដែលយើងចង់បាន»។ (Jon Bloom)
«ការដែលអ្នកដើរតាមព្រះគ្រីស្ទគឺជាពួកបរិសុទ្ធ នោះហើយគឺជាភស្តុតាងដែលថា ព្រះអង្គបានយាងមកផែនដីមែន»។ (C.H. Spurgeon)
«ព្រះជាម្ចាស់មិនបានរកយើងឃើញពេលដែលយើងស័ក្ដិសមនឹងឲ្យទ្រង់រកយើងឃើញទេ ប៉ុន្តែព្រះអង្គធ្វើឲ្យយើងស័ក្ដិសម។ បើយើងមិនទៅរកព្រះគ្រីស្ទ ដើម្បីឲ្យទ្រង់ព្យាបាលយើងទាល់តែយើងស័ក្ដិសមសិន នោះយើងមិនត្រូវទៅឡើយ»។ (Thomas Watson)
«ព្រះជាម្ចាស់ហាមឃាត់មិនឲ្យមានសេចក្ដីកំផិតមិនមែនព្រោះទ្រង់សព្វព្រះហឫទ័យឲ្យលោកអ្នកវេទនានោះទេ។ ព្រះអង្គហាមឃាត់ព្រោះសេចក្ដីកំផិតនាំឲ្យមានការបាក់បែក ទុក្ខព្រួយ ភាពគ្មានអ្វីសោះ សេចក្ដីស្លាប់ និងការធ្លាក់នរក។» (Heath Lambert)
«ក្រៅពីព្រះយេស៊ូវ រាល់គ្រប់បុគ្គល និងអ្វីៗដែលយើងទុកចិត្តលើនឹងបរាជ័យទាំងអស់ ដ្បិតមានតែព្រះអង្គម្នាក់គត់ទើបអាចទ្រទ្រង់ទម្ងន់ដ៏ពេញទីនៃក្ដីសង្ឃឹមរបស់យើងបាន»។ (John Piper)