មើលទៅកាន់ព្រះជាម្ចាស់ដប់ដង
«ពេលណាលោកអ្នកមើលមកកាន់ខ្លួនឯងម្ដង សូមមើលទៅកាន់ព្រះជាម្ចាស់ដប់ដង»។ (Robert Murray Mccheyne)
ប្រភេទអត្ថបទ
«ពេលណាលោកអ្នកមើលមកកាន់ខ្លួនឯងម្ដង សូមមើលទៅកាន់ព្រះជាម្ចាស់ដប់ដង»។ (Robert Murray Mccheyne)
«មានមនុស្សជាច្រើនព្យាយាមស្វែងរកការបើកសម្ដែងដ៏ពិសេសពីព្រះជាម្ចាស់ ខណៈពេលដែលការបែកសម្ដែងនោះត្រូវបានបន្សល់ចោលលើទូសៀវភៅប្រឡាក់ដោយធូលីដី»។ (Burk Parsons)
«ប្រសិនបើលោកអ្នកចង់បានព្រះយេស៊ូវ ដាច់ខាតលោកអ្នកត្រូវតែបោះបង់ការលោភលន់ចង់បានលុយកាក់ចោល» (Kenneth Mbugua)
«ព្រះយេស៊ូវគ្រីស្ទបានព្រមានថា ការដេញតាមទ្រព្យសម្បត្តិគឺមិនមែនជាការកោតខ្លាចព្រះជាម្ចាស់ទេ ប៉ុន្តែជាគ្រោះថ្នាក់យ៉ាងធំ ដែលយើងត្រូវតែគេចចេញ»។ ( Kenneth Mbugua)
«ប្រវត្តិសាស្ត្រមនុស្សលោកគឺជាដំណើររឿងដ៏យូរលង់ ហើយអាក្រក់ត្រង់ថាពួកគេព្យាយាមស្វែងរកអ្វីៗផ្សេងទៀតក្រៅពីព្រះជាម្ចាស់ ដែលនឹងនាំឲ្យពួកគេមានភាពអរសប្បាយ»។ (C.S. Lewis)
«ដោយសារព្រះជាម្ចាស់ជាព្រះដែលមានព្រះជន្មរស់នៅ នោះព្រះអង្គអាចព្រះសណ្ដាប់ឮ៖ ដោយសារព្រះជាម្ចាស់ជាព្រះដែលមានព្រះជន្មរស់នៅ នោះព្រះអង្គនឹងសណ្ដាប់ឮ។ ដោយព្រោះព្រះអង្គជាព្រះនៃការតាំងសញ្ញា នោះព្រះអង្គបានតម្រូវឲ្យរូបអង្គទ្រង់ព្រះសណ្ដាប់ឮ»។ (C.H. Spurgeon)
«សូមប្រទានព្រះគ្រីស្ទដែលមាននូវក្នុងព្រះគម្ពីរដល់ខ្ញុំ បើមិនដូច្នោះទេសូមកុំឲ្យអ្វីដល់ខ្ញុំឡើយ»។ (R. C. Sproul)
«កូនៗរបស់អ្នកមិនត្រូវការអ្នកម្ដាយដ៏ល្អឥតខ្ចោះនោះទេ តែពួកគេត្រូវការអ្នកម្ដាយដែលមានអត្តសញ្ញាណដែលរំពឹងលើព្រះវរបិតាដ៏ល្អឥតខ្ចោះរបស់គាត់ទៅវិញ។» (Sarah Walton)
«ចំពោះអ្នកជឿ ការស្លាប់មិនមែនជាការបាត់បង់អ្វីទេ សូម្បីតែបន្តិចក៏គ្មានដែរ ប៉ុន្តែការស្លាប់គឺជាការទទួលបានជាច្រើន»។ (C. H. Spurgeon)
«បុគ្គលដែលមានប្រាជ្ញាដ៏ពិតគឺជាបុគ្គលដែលជឿលើព្រះគម្ពីរមិនថាអ្នកដទៃមានយោបល់យ៉ាងណាក៏ដោយ។ ប្រសិនបើព្រះគម្ពីរលើកឡើងនូវអត្ថន័យនៃចំណុចមួយ ហើយមានក្រុមមនុស្សណាមួយលើកឡើងផ្ទុយពីនោះ នោះបុគ្គលដែលមានប្រាជ្ញានឹងសម្រេចចិត្ត៖ «ព្រះគម្ពីរមួយនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមិនចេះកុហកបាន។» (R.A.Torrey)
«ពេលដែលព្រះយេស៊ូវគ្រីស្ទដែលជាព្រះអម្ចាស់ និងជាចៅហ្វាយរបស់យើង ទ្រង់មានបន្ទូលថា «ចូរឲ្យប្រែចិត្តចុះ» នោះព្រះអង្គសព្វព្រះហឫទ័យឲ្យគ្រប់ចំណុចនៃជីវិតអ្នកជឿមានការផ្លាស់ប្រែ»។ (Martin Luther)
«ការគុំកួនក្នុងចិត្តគឺមិនមានភាពស៊ីគ្នាទាល់តែសោះជាមួយនឹងព្រះគុណ ហើយដាច់ខាតយើងត្រូវតែបះវាចោល»។ (C. H. Spurgeon)