បានទទួលព្រះពរដ៏ល្អៗ
«ប្រសិនបើលោកអ្នកបានកើតជាថ្មី កើតក្នុងព្រះជាម្ចាស់ នោះមានន័យថា លោកអ្នកបានទទួលព្រះពរដ៏ល្អៗ មិនថាលោកអ្នករស់នៅក្នុងខ្ទម ឬក៏ក្នុងផ្ទះវីឡាឡើយ។» (Michael Otieno Maura)
ប្រភេទអត្ថបទ
«ប្រសិនបើលោកអ្នកបានកើតជាថ្មី កើតក្នុងព្រះជាម្ចាស់ នោះមានន័យថា លោកអ្នកបានទទួលព្រះពរដ៏ល្អៗ មិនថាលោកអ្នករស់នៅក្នុងខ្ទម ឬក៏ក្នុងផ្ទះវីឡាឡើយ។» (Michael Otieno Maura)
«តម្រូវការដ៏ធំបំផុតក្នុងជីវិតរបស់លោកអ្នកគឺមិនមែន៖ មានរបស់របរថែមទៀត ពេលវេលាច្រើនជាងមុន ឬក៏លុយកាក់ច្រើនទៀតនោះទេ ប៉ុន្តែការកាន់តែស្គាល់ព្រះជាម្ចាស់ឲ្យបានល្អជាមុនគឺជា តម្រូវការដ៏ធំបំផុតក្នុងជីវិតយើង»។ (John Piper)
«ព្រះគ្រីស្ទត្រូវតែសុគត ព្រោះនោះគឺជាផ្លូវតែមួយគត់ក្នុងការបង់ថ្លៃលោះអំពើបាបរបស់យើង»។ (Kenneth Mbugua)
«ការដែលយើងសម្លាប់អំពើបាបរបស់យើង និងការដែលយើងរស់នៅក្នុងសេចក្ដីសុចរិត គឺជាការព្យាបាលដ៏អស់កល្បជានិច្ច និងគួរឲ្យស្ញប់ស្ញែងដែលយញ្ញបូជារបស់ព្រះគ្រីស្ទបានយកជ័យជម្នះសម្រាប់យើង»។ (Kenneth Mbugua)
«សារនៃសេចក្ដីសង្គ្រោះរបស់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អ ហើយយើងមិនត្រូវ ព្រមទាំងមិនអាចទុកដំណឹងនេះសម្រាប់តែខ្លួនឯងបានឡើយ»។ (Conrad Mbewe)
«ប្រសិនបើលោកអ្នកកំពុងតែដើរតាមព្រះយេស៊ូវ ដើម្បីទទួលបានប្រយោជន៍ផ្នែកសម្ភារៈនិយម នោះមានន័យថា លោកអ្នកបានបរាជ័យហើយក្នុងការដឹងថាអ្វីទៅជាតម្រូវការដ៏សំខាន់បំផុតក្នុងជីវិតខ្លួន»។ (Kenneth Mbugua)
«ប្រសិនបើលោកអ្នកស្វែងរកភាពស្កប់ស្កល់សម្រាប់ព្រលឹងរបស់ខ្លួននៅកន្លែងណាផ្សេងក្រៅពីក្នុងព្រះគ្រីស្ទ នោះលោកអ្នកនឹងមិនអាចរកវាឃើញទេ»។ (Jared Duba)
«ការក្រឡេកមើលមកកាន់ខ្លួនគឺមិនមែនជារបៀបដែលព្រះជាម្ចាស់បានគ្រោងទុក ដើម្បីឲ្យយើងទទួលបានភាពស្កប់ស្កល់ដ៏ពេញទីឡើយ ប៉ុន្តែគឺតាមរយៈការមើលទៅកាន់ព្រះភក្ត្រព្រះជាម្ចាស់វិញ»។ (John Piper)
«ក្នុងព្រះគ្រីស្ទ ប្រសិនបើព្រះជាម្ចាស់អាចអត់ទោសបាបមនុស្សដែលមានបាបយ៉ាងធ្ងន់ធ្ងរដូចជាសាវ័ក ប៉ុល បាន នោះព្រះអង្គក៏អាចអត់ទោសបាបមនុស្សដូចជាលោកអ្នក និងខ្ញុំបានដែរ»។ (Conrad Mbewe)
«ដំណឹងល្អគឺជាដំណឹងអំពីព្រះជាម្ចាស់ដ៏គង់នៅអស់កល្បជានិច្ចដែលបានប្រទានអំណោយទានដ៏ល្អបំផុតដែលយើងអាចនឹកស្មានដល់៖ គឺព្រះអង្គផ្ទាល់»។ (Kenneth Mbugua)
«ព្រះជាម្ចាស់បានសន្យាទៅកាន់បុត្រាបុត្រីរបស់ទ្រង់ថា ពួកគាត់នឹងមានគ្រប់គ្រាន់ ដើម្បីបម្រើទ្រង់ មិនមែនភាពហ៊ឺហា ដើម្បីនឹងមើលរំលងទ្រង់នោះទេ។» (Kenneth Mbugua)
«ការរាប់ជាសុចរិតដោយជំនឿគឺជាសេចក្ដីបង្រៀនដែលមានចែងក្នុងព្រះគម្ពីរ»។ (Michael Otieno Maura)