ព្រះយេស៊ូវជ្រាបនូវអំពើបាប
«ព្រះយេស៊ូវជ្រាបនូវអំពើបាបដ៏អាក្រក់របស់លោកអ្នក ប៉ុន្តែជាអង្គដែលស្រឡាញ់លោកអ្នកខ្លាំងជាងគេ»។ (A.W. Tozer)
ប្រភេទអត្ថបទ
«ព្រះយេស៊ូវជ្រាបនូវអំពើបាបដ៏អាក្រក់របស់លោកអ្នក ប៉ុន្តែជាអង្គដែលស្រឡាញ់លោកអ្នកខ្លាំងជាងគេ»។ (A.W. Tozer)
«ដ្បិតជាដំបូង ការប្រសូតរបស់ព្រះគ្រីស្ទគឺជាការដែលព្រះបានយាងមកយកកំណើត៖ នោះគឺជាការដែលព្រះបានយកសណ្ឋានជាមនុស្សលើទ្រង់ផ្ទាល់ ដែលនោះគឺជារឿងដ៏អាថ៌កំបាំង ហើយអស្ចារ្យ ដែលយើងត្រូវជឿជាជាងគ្រាន់តែផ្ដល់អត្ថន័យ»។ (C.H Spurgeon)
«នេះគឺជាអត្ថន័យដ៏ពិតអំពីបុណ្យណូអែល៖ ព្រះសង្គ្រោះបានស្ម័គ្រព្រះទ័យយាងមកយកកំណើត ដើម្បីសង្គ្រោះអស់អ្នកដែលមិនចង់សង្គ្រោះខ្លួនឯង ពីព្រោះគ្មានមធ្យោបាយផ្សេងណាទេ»។ (John Piper)
«ខ្យល់បក់ដ៏ខ្លាំងមិនផ្ដួលរលំយើងឲ្យដួលនោះទេ...តែវាផ្ដួលយើងទៅលើព្រះអង្គវិញតើ។ អស់អ្នកណាដែលទុកចិត្តលើទ្រង់នឹងមិនខកចិត្តឡើយ»។ (Paul Washer)
«នៅពេលដែលយើងពិតជាឃើញ ហើយជឿថា ក្នុងព្រះគ្រីស្ទព្រះជាម្ចាស់នៅខាងយើង នោះអំណាចនៃការប្រាថ្នាចង់ធ្វើនូវអ្វីដែលខុសឆ្គងនឹងត្រូវបានរម្លាយបាត់ឈឹង»។ (John Piper)
«បើគ្មានជំនឿក្នុងព្រះយេស៊ូវគ្រីស្ទទេ នោះយើងនៅតែកំពុងធ្វើសង្គ្រាមទាស់នឹងព្រះជាម្ចាស់នៅឡើយ»។ (Michael Otieno Maura)
«មូលហេតុចម្បងរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះយើងគឺមិនមែន ដើម្បីប្រទានពរដល់យើងផ្នែកសម្ភារៈនិយមនោះទេ ប៉ុន្តែដើម្បីបំផ្លាស់បំប្រែយើងឲ្យក្លាយដូចជាព្រះគ្រីស្ទវិញទេតើ»។ (Michael Otieno Maura)
«ការរាប់ជាសុចរិតមិនអាស្រ័យលើអ្វីដែលយើងធ្វើនោះទេ វាអាស្រ័យលើអ្វីដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានធ្វើ និងលើសេចក្ដីសុចរិតរបស់ទ្រង់»។ ( Michael Otieno Maura)
«ប្រសិនបើដំណឹងល្អមិនដែលបានបំបាក់លោកអ្នក នោះមានន័យថា លោកអ្នកក៏មិនដែលបានឮដំណឹងល្អដែរ»។ (Matt Papa)
«ប្រសិនបើលោកអ្នកស្រឡាញ់ព្រះជាម្ចាស់ នោះលោកអ្នកនឹងចង់ឲ្យសិរីល្អ និងព្រះហឫទ័យទ្រង់មានក្នុងជីវិតរបស់លោកអ្នកខ្លាំងជាងអ្វីៗផ្សេងៗទៀត»។ (Kenneth Mbugua)
«នៅពេលដែលយើងចង់បានទ្រព្យសម្បត្តិខ្លាំងជាងចង់បានព្រះជាម្ចាស់ នោះទ្រព្យសម្បត្តិនឹងទទួលបានសិរីល្អដែលធាតុពិតគួរតែជាព្រះជាម្ចាស់តែមួយគត់ដែលគួរទទួលបានទេតើ»។ (Kenneth Mbugua)
«បើខ្ញុំគ្មានហេតុផលក្នុងការមានអំណរ នោះខ្ញុំនឹងថ្វាយពរដល់ព្រះអង្គដែលធ្វើឲ្យអាចមានពាក្យពេចន៍នេះបាន៖ «ព្រះយេស៊ូវគ្រីស្ទបានយាងមកកាន់ផែនដី ដើម្បីសង្គ្រោះមនុស្សមានបាប»។ (C.H. Spurgeon)