កៀកព្រះអាទិត្យ
«ដូចដែលការកាន់តែនៅកៀកព្រះអាទិត្យក៏កាន់តែមានកំដៅ ដូច្នេះការកាន់តែនៅកៀកព្រះគ្រីស្ទក៏កាន់តែមានក្ដីអរសប្បាយផងដែរ។» (C.H. Spurgeon)
ប្រភេទអត្ថបទ
«ដូចដែលការកាន់តែនៅកៀកព្រះអាទិត្យក៏កាន់តែមានកំដៅ ដូច្នេះការកាន់តែនៅកៀកព្រះគ្រីស្ទក៏កាន់តែមានក្ដីអរសប្បាយផងដែរ។» (C.H. Spurgeon)
«ការយកនាមព្រះយេស៊ូវមកប្រើប្រាស់សម្រាប់ឲ្យក្លាយជាអ្នកមានគឺមិនមែនជាអំបិលនៃផែនដី និងជាពន្លឺនៃលោកីយ៍ទេ។» (John Piper)
«ការអួតអាងពីខ្លួនឯង ពីប្រាជ្ញា និងអំណាចរបស់ខ្លួនគឺជាថ្នាំពុលដ៏មានប្រសិទ្ធភាពបំផុតក្នុងការនាំឲ្យមនុស្សលោកវិនាស។» (John Calvin)
«ពេលពួកបរិសុទ្ធប្រព្រឹត្តបាប ពួកគាត់ដឹងថាខ្លួនមិនមែនកំពុងប្រព្រឹត្តបាបទាស់នឹងក្រឹត្យវិន័យនោះទេ ប៉ុន្តែទាស់នឹងសេចក្ដីស្រលាញ់វិញ។» (Martin Lloyd-Jones)
«ព្រះគុណដ៏ពិតធ្វើឲ្យចិត្តចេះស្អប់នូវរាល់អំពើបាប ហើយនឹងឲ្យស្រឡាញ់នូវរាល់សេចក្ដីពិត។» (Thomas Brooks)
«ព្រះគ្រីស្ទបានយាងមកត្រាស់ហៅមនុស្សមានបាប ប៉ុន្តែគឺត្រាស់ហៅឲ្យពួកគេកែប្រែចិត្ត។» (John Calvin)
«យើងត្រូវការការថ្លែងអន្តរាគមន៍ពីព្រះអង្គសង្គ្រោះ ព្រោះបើគ្មានការនោះទេ នោះយើងនឹងនៅស្លាប់យ៉ាងអស់កល្បជានិច្ចជាមិនខាន។» (Conrad Mbewe)
«យើងមាននូវអ្វីដែលមានតម្លៃជាងមាស ប្រាក់ ឬក៏អ្វីណាមួយផ្សេងទៀតដែលលោកីយ៍នេះអាចនឹងឲ្យយើងទៅទៀត។ យើងមានក្ដីសង្ឃឹមនៃសិរីល្អរបស់ព្រះជាម្ចាស់។» (Michael Otieno Maura)
«ចូរនឹកគិតអំពីអស់អ្នកដែលកំពុងអធិប្បាយដំណឹងល្អនៅតំបន់ជនបទនៃទឹកដីនេះ។ គ្រូគង្វាលទាំងនោះដែលកំពុងធ្វើការដោយទាំងគ្មានស្បែកជើង ឬក៏គ្មានកង់ជិះ គឺពួកគាត់នោះឯងដែលមានព្រះពរដ៏មហិមា។» (Michael Otieno Mau)
«យើងត្រូវតែប្រើប្រាស់អំណាចព្រះចេស្ដារបស់ព្រះវិញ្ញាណ ដើម្បីសម្លាប់នូវរាល់អំពើបាបដែលមាននៅក្នុងជីវិតយើង»។ (Tim Chester & Christopher de la Hoyde)
«សាតាំងអាចចោទយើងបាន ប៉ុន្តែវាមិនអាចថ្កោលទោសយើងទៀតទេ ព្រោះព្រះជាម្ចាស់ផ្ទាល់បានរាប់យើងជាសុចរិតហើយ»។ (Michael Otieno Maura)
«វាពិតជាការដ៏អស្ចារ្យមែនដែលព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ» (Conrad Mbewe)