មិនចាំបាច់ត្រូវការរៀនបន្ថែម
«យើងនឹងមិនឈានដល់ចំណុចដែលថា យើងមិនចាំបាច់ត្រូវការរៀនបន្ថែមទៀតអំពីព្រះយេស៊ូវឡើយ»។ (Mark Jones)
ប្រភេទអត្ថបទ
«យើងនឹងមិនឈានដល់ចំណុចដែលថា យើងមិនចាំបាច់ត្រូវការរៀនបន្ថែមទៀតអំពីព្រះយេស៊ូវឡើយ»។ (Mark Jones)
«មានតែដំណឹងល្អប៉ុណ្ណោះដែលអាចជ្រាបចូលយ៉ាងជ្រៅល្មមក្នុងការជះឥទ្ធិពលលើចិត្តយើងឲ្យមានបំផ្លាស់បំប្រែដ៏ពិតបាន។ អ្វីៗផ្សេងទៀតគឺគ្រាន់តែជាការប្ដូរឥរិយាបថប៉ុណ្ណោះ។» (Jared C. Wilson)
«បើយើងមិននៅជាប់លាប់ក្នុងសេចក្ដីអធិស្ឋាន នោះយើងនឹងនៅជាប់លាប់ក្នុងសេចក្ដីល្បួងជាមិនខាន»។ (John Owen)
«មុនយើងអាចចាប់ផ្ដើមយល់ឃើញថា តើឈើឆ្កាងបានធ្វើអ្វីខ្លះសម្រាប់យើង យើងត្រូវតែយល់ឃើញថា ឈើឆ្កាងគឺជាអ្វីដែលធ្វើឡើងដោយយើង។» (John Stott)
«ការអធិស្ឋានគឺជាអាថ៌កំបាំងដ៏ចម្បងមួយនៃការចម្រុងចម្រើនខាងឯវិញ្ញាណ។» (J.C. Ryle)
«ព្រះអង្គសព្វព្រះទ័យចង់ឲ្យលោកអ្នកឃើញសេចក្ដីស្រឡាញ់របស់ទ្រង់សម្រាប់លោកអ្នក»។ (Rob Green)
«អត្ថន័យដ៏ពិតនៃការអធិស្ឋានគឺ ការនិយាយជាមួយនឹងព្រះជាម្ចាស់ ការស្តាប់ព្រះជាម្ចាស់ និងការប្រកបគ្នាជាមួយនឹងព្រះជាម្ចាស់។» (Martyn Lloyd-Jones)
«ព័ន្ធកិច្ចរបស់ព្រះគ្រីស្ទគឺជាព័ន្ធកិច្ចនៃសេចក្ដីសុចរិតតែមួយគត់ ដែលអាចនាំឲ្យមនុស្សមានបាបទទួលបានរាប់ជាសុចរិត។» (R. C. Sproul)
«គ្មានសេចក្ដីអធិស្ឋានមួយណាដែលព្រះជាម្ចាស់មិនឆ្លើយតបនោះទេ។ ព្រះអង្គជ្រាបនូវសេចក្ដីប៉ងប្រាថ្នានៃដួងចិត្តរបស់លោកអ្នក ហើយឆ្លើយតបទៅកាន់តម្រូវការរបស់លោកអ្នកក្នុងរបៀបដែលលើសពីប្រាជ្ញារបស់លោកអ្នកទៅទៀត។» (Tim Keller)
«អាយដល (ព្រះក្លែងក្លាយ) របស់យើងមិនជួយសង្គ្រោះ មិនអាចផ្ដល់ភាពស្កប់ស្កល់ ហើយនៅចុងបញ្ចប់ វាក៏មិនអាចឈរបានដែរ។» (Kevin Deyoung)
«ព្រះជាម្ចាស់មិនបានសន្យាយើងថា ទ្រង់នឹងប្រទានយាន្តជំនិះក្នុងការដកយើងចេញពីបញ្ហាឡើយ ប៉ុន្តែទ្រង់បានសន្យាថា ទ្រង់នឹងគង់ជាមួយយើងពេលមានបញ្ហា។» (Thomas Watson)
«ព្រះវិញ្ញាណបរិសុទ្ធមិនដែលមកតាំងដំណាក់ក្នុងបុគ្គលណាម្នាក់ ហើយនៅបន្តឲ្យគាត់រស់នៅដូចលោកីយ៍ឡើយ។ លោកអ្នកអាចមានទំនុកចិត្តលើការនេះ។» (A.W. Tozer)