ព្រះយេស៊ូវសុគតសម្រាប់ខ្ញុំ
«ខ្ញុំអាចសង្ខេបទេវវិទ្យារបស់ខ្ញុំដោយប្រើប្រាស់បួនព្យាង្គ "ព្រះយេស៊ូវសុគតសម្រាប់ខ្ញុំ។» (Charles Spurgeon)
ប្រភេទអត្ថបទ
«ខ្ញុំអាចសង្ខេបទេវវិទ្យារបស់ខ្ញុំដោយប្រើប្រាស់បួនព្យាង្គ "ព្រះយេស៊ូវសុគតសម្រាប់ខ្ញុំ។» (Charles Spurgeon)
«គ្មានអ្វីល្អប្រសើរក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ជាជាងការដែលព្រលឹងបុគ្គលណាម្នាក់ស្រឡាញ់ការស្ដាប់ព្រះបន្ទូលរបស់ទ្រង់ទេ។» (Martin Luther)
«យើងមិនគួរទិញសន្តិភាពដោយលះបង់សេចក្ដីពិតឡើយ។» (John Calvin)
«ព្រះជាម្ចាស់អាចនឹងមានការយឺតយ៉ាវ ប៉ុន្តែទ្រង់តែងតែយ៉ាងមក។» (Martin Luther)
«ខ្ញុំបានលះបង់នូវរាល់គ្រប់អ្វីៗទាំងអស់សម្រាប់ព្រះគ្រីស្ទ ហើយតើខ្ញុំបានរកឃើញអ្វីខ្លះ? គឺរាល់គ្រប់អ្វីៗទាំងអស់ក្នុងព្រះគ្រីស្ទ។» (John Calvin)
«ចូរអានសៀវភៅឲ្យបានច្រើន ប៉ុន្តែចូរនៅបន្តអានព្រះគម្ពីរឲ្យបានជាប់លាប់ចុះ។» (Charles Spurgeon)
«ព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ក្នុងការធ្វើឲ្យកូនៗរបស់ព្រះអង្គកាន់តែក្លាយដូចជារូបអង្គព្រះរាជបុត្រារបស់ទ្រង់។» (H.B. Charles, Jr.)
«សូម្បីតែដំណក់ភ្លៀងមួយគ្រាប់ក៏មិនអាចធ្លាក់ចេញក្រៅពីការគ្រប់គ្រង់របស់ព្រះគ្រីស្ទបានដែរ។» (D.A. Carson)
«ព្រះយេស៊ូវបានសម្រេចនូវអ្វីដែលក្រឹត្យវិន័យមិនអាចធ្វើបាន៖ ព្រះអង្គបានប្រទានដួងចិត្តថ្មី និងវិញ្ញាណថ្មីដល់យើង។» (Tim Chester)
«ប្រសិនបើព្រះគម្ពីរមានប្រភពចេញពីព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលមិនអាចធ្លាក់ក្នុងអំពើបាបបាន នោះដាច់ខាតព្រះគម្ពីរត្រូវតែមានភាពស៊ីគ្នាពីដើមដល់ចប់»។ (Tim Challies)
«សូមមេត្តាឲ្យពាក្យពេចន៍របស់លោកអ្នកឆ្លុះបញ្ចាំងរូបភាពពិតនៃដួងចិត្តរបស់លោកអ្នកផង។» (John Wesley)