ព្រះជាម្ចាស់ថ្កោលទោស
«ពេលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការថ្កោលទោសជាតិសាសន៍ណាមួយ ព្រះអង្គធ្វើការនោះដោយឲ្យជាតិសាសន៍នោះមានអ្នកដឹកនាំដ៏អាក្រក់ៗ។» (John Calvin)
ប្រភេទអត្ថបទ
«ពេលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការថ្កោលទោសជាតិសាសន៍ណាមួយ ព្រះអង្គធ្វើការនោះដោយឲ្យជាតិសាសន៍នោះមានអ្នកដឹកនាំដ៏អាក្រក់ៗ។» (John Calvin)
«ចូរត្រួតត្រាយផ្លូវរបស់លោកអ្នកដោយអធិស្ឋានឲ្យបានច្រើន នោះព្រះអង្គនឹងបើកសម្ដែងឲ្យលោកអ្នកស្គាល់ផ្លូវជាមិនខាន។» (John Wesley)
«ព្រះជាម្ចាស់បានបង្កើតមនុស្សមកក្នុងរូបអង្គទ្រង់ ហើយគ្មានអ្វីធ្វើឲ្យមនុស្សមានការស្កប់ស្កល់ក្រៅពីក្នុងព្រះអង្គទ្រង់ ដែលក្នុងព្រះអង្គទ្រង់បានបង្កើតមនុស្សមក។» (Charles Spurgeon)
«មានពរហើយបុគ្គលណាដែលចុះចូលនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដ្បិតគាត់នឹងមិនចេះស្គាល់ភាពមិនអរសប្បាយឡើយ។» (Martin Luther)
«រាល់គ្រប់អ្វីៗដែលធ្វើឡើងក្នុងលោកនេះគឺត្រូវបានធ្វើឡើងដោយក្ដីសង្ឃឹម។» (Martin Luther)
«ព្រះគម្ពីរគឺជាគ្រែដែលព្រះគ្រីស្ទផ្ទំលើ។» (Martin Luther)
«អស់អ្នកណាដែលនឹងសោយរាជ្យជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌ត្រូវតែមានព្រះគ្រីស្ទសោយរាជ្យលើគាត់លើលោកនេះដែរ។» (John Wesley)
«ពេលដែលសាតាំងប្រាប់ថា ខ្ញុំជាមនុស្សមានបាប វាបានសម្រាលចិត្តខ្ញុំយ៉ាងខ្លាំង ពីព្រោះព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សមានបាប។» (Martin Luther)
«ឱ! ព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំមិនដែលស្គាល់អំពីសេចក្ដីស្រឡាញ់របស់ទ្រង់សោះរហូតទល់តែទូលបង្គំយល់អំពីអត្ថន័យនៃការសុគតរបស់ព្រះអង្គសិន។» (Charles Spurgeon)
«ចូរកុំប្រព្រឹត្តនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឃើញ។ ចូរកុំនិយាយនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះ ជាម្ចាស់ឮ។» (J.C. Ryle)