អារក្សមិនខ្លាច
«អារក្សមិនខ្លាចព្រះគម្ពីរដែលពេញដោយធូលីដីទេ។» (Charles Spurgeon)
ប្រភេទអត្ថបទ
«អារក្សមិនខ្លាចព្រះគម្ពីរដែលពេញដោយធូលីដីទេ។» (Charles Spurgeon)
«កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្នុងក្រុមជំនុំគឺមិនមែនការគ្រប់គ្រងនោះទេ ប៉ុន្តែការបម្រើវិញ។» (John Calvin)
«បើយើងមិនប្រកាសដំណឹងល្អ នោះប្រៀបដូចជាព្រះគ្រីស្ទនៅក្នុងផ្នូរនៅឡើយ។» (John Calvin)
«ព្រះលោហិតរបស់ព្រះគ្រីស្ទមានភាពគ្រប់គ្រាន់ល្មមក្នុងការដកចេញនូវកំហុសដែលតោងអំពើល្អៗរបស់យើងយ៉ាងជាប់។» (John Calvin)
«រាល់ចំណុចនៃដំណឹងល្អមានក្នុងព្រះគ្រីស្ទ។» (John Calvin)
«ពេលដែលព្រះគម្ពីរលើកឡើង នោះព្រះជាម្ចាស់មានបន្ទូល។» (John Calvin)
«ព្រះគម្ពីរគឺជាដំបងរាជ្យដែលស្ដេចនៅឯស្ថានសួគ៌គ្រងរាជ្យលើក្រុមជំនុំរបស់ទ្រង់។» (John Calvin)
«លោកអ្នកត្រូវតែចុះចូលក្រោមអំណាចនៃការរងទុក្ខ ដើម្បីឲ្យអាចរកឃើញនូវអំណរដ៏ពេញទីបាន។» (John Calvin)
«បើគ្មានដំណឹងល្អ នោះគ្រប់អ្វីៗគឺគ្មានប្រយោជន៍ ហើយក៏អសារបង់ដែរ។» (John Calvin)
«ប្រសិនបើវាមិនមានចែងក្នុងកណ្ឌទាំង៦៦នៃព្រះគម្ពីរទេ នោះព្រះជាម្ចាស់មិនបានមានព្រះបន្ទូលអំពីវាឡើយ។» (John MacArthur)
«ព្រះគុណបង្រៀនយើងកុំឲ្យប្រព្រឹត្តអំពើបាប ប៉ុន្តែឲ្យរត់គេចចេញពីវា។» (John MacArthur)
«ដួងចិត្តណាដែលអនុញ្ញាតឲ្យទ្រព្យសម្បត្តិគ្រងរាជ្យមានន័យថា ព្រះជាម្ចាស់បានបាត់បង់អំណាចរបស់ទ្រង់នៅទីនោះហើយ។» (John Calvin)