ជាជាងប្រាប់
«ជាជាងប្រាប់ពួកគេថា ព្រះជាម្ចាស់មានផែនការដ៏ល្អសម្រាប់ជីវិតរបស់ពួកគេ ចូរប្រាប់ពួកគេអំពីព្រះអង្គវិញ។» (Paul Washer)
ប្រភេទអត្ថបទ
«ជាជាងប្រាប់ពួកគេថា ព្រះជាម្ចាស់មានផែនការដ៏ល្អសម្រាប់ជីវិតរបស់ពួកគេ ចូរប្រាប់ពួកគេអំពីព្រះអង្គវិញ។» (Paul Washer)
«លោកអ្នកត្រូវតែលែងលះចេញពីអំពើបាបរបស់ខ្លួន ព្រោះបើមិនដូច្នេះទេ នោះលោកអ្នកមិនអាចរៀបការជាមួយនឹងព្រះគ្រីស្ទបានឡើយ។» (Charles Spurgeon)
«មានតែការអធិស្ឋានដែលចេញពីដួងចិត្តរបស់យើងនោះទេទើបអាចទៅដល់ព្រះឱរារបស់ព្រះជាម្ចាស់បាន។» (Charles Spurgeon)
«ចូរទុកចិត្តព្រះគ្រីស្ទចុះ ប៉ុន្តែកុំទុកចិត្តខ្លួនឯងឡើយ។» (Charles Spurgeon)
«បើព្រះយេស៊ូវគ្រីស្ទមិនខ្លាំងគ្រប់គ្រាន់ក្នុងការជំរុញឲ្យលោកអ្នករស់នៅបែបតាមព្រះគម្ពីរ នោះលោកអ្នកមិនស្គាល់ទ្រង់ទេ។» (Paul Washer)
«បុគ្គលណាដែលមិនធ្វើអ្វីសោះ នោះក៏គ្មានពេលដើម្បីធ្វើអ្វីមួយដែរ។» (Charles Spurgeon)
«ការចងចាំព្រះគម្ពីរគឺល្អប្រសើរជាងការដែលមានព្រះគម្ពីរនៅលើទូសៀវភៅទៅទៀត។» (Charles Spurgeon)
«ព្រះជាម្ចាស់សង្គ្រោះលោកអ្នកសម្រាប់ព្រះអង្គផ្ទាល់។ ព្រះជាម្ចាស់សង្គ្រោះលោកអ្នកដោយព្រះអង្គផ្ទាល់។ ព្រះជាម្ចាស់សង្គ្រោះលោកអ្នកពីព្រះអង្គផ្ទាល់។» (Paul Washer)
«ការអធិស្ឋាននឹងមិនដែលទៅដល់ព្រះជាម្ចាស់ឡើយ លុះត្រាតែវាពឹងលើក្ដីមេត្តាករុណាដ៏ឥតគិតថ្លៃ។» (John Calvin)
«បើគ្មានព្រះគ្រីស្ទ នោះក៏គ្មានក្ដីសង្ឃឹមដែរ។» (Charles Spurgeon)
«យើងដឹងតិចណាស់អំពីអនាគត ហើយការបារម្ភអំពីវាគឺជាភាពល្ងីល្ងើដ៏ខ្ពស់បំផុត។» (Charles Spurgeon)
«បើព្រះជាម្ចាស់អុជទៀន នោះគ្មានអ្នកណាអាចពន្លត់វាបានឡើយ។» (Charles Spurgeon)