អ្នកនឿយហត់មានអំណរ
ពួកគេបានឮទេវតា កាព្រីយ៉ែល ប្រកាសប្រាប់នាង ម៉ារា ថា «ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ» ហើយរាជ្យទ្រង់នឹងមិនចេះផុតឡើយ (លូកា ១:៣១-៣៣)។
ប្រភេទអត្ថបទ
កំណត់ហេតុបណ្ដាញ
ពួកគេបានឮទេវតា កាព្រីយ៉ែល ប្រកាសប្រាប់នាង ម៉ារា ថា «ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ» ហើយរាជ្យទ្រង់នឹងមិនចេះផុតឡើយ (លូកា ១:៣១-៣៣)។
ព្រះជាម្ចាស់មិនស្រឡាញ់ការរងទុក្ខរបស់លោកអ្នកឡើយ។ ព្រះអង្គស្រឡាញ់លោកអ្នក។ ព្រះអង្គនឹងដើរជាមួយនឹងលោកអ្នក សូម្បីតែតាមរយៈជ្រលងនៃភាពងងឹតក៏ដោយ ហើយទ្រង់ក៏នឹងមិនដែលបោះបង់លោកអ្នកចោលឡើយ។
លោកអ្នកអាចបារម្ភ បារម្ភ បារម្ភ បារម្ភ។ ប៉ុន្តែ អ្វីដែលព្រះអង្គបានត្រាស់ហៅឲ្យលោកអ្នកធ្វើគឺតូច គឺតូចខ្លាំងមែនទែន។ តែងតែមានអ្វីមួយដែលលោកអ្នកអាចប្រគល់ជីវិតរបស់លោកអ្នកចំពោះ [ក្នុងការជួយ] និងរបៀបណាមួយដែលលោកអ្នកអាចផ្គត់ផ្គង់ឲ្យបាន។ ព្រះយេស៊ូវបានលើកឡើងបន្ថែមទៀតអំពីចំណុចនេះក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៦ ដែលជាខគម្ពីរស៊ីគ្នាចំពោះយើង៖ «ថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។ សូមខ្វល់ខ្វាយតែអំពីបញ្ហាសម្រាប់ថ្ងៃនេះបានហើយ។
អំពើបាបដែលមិនអាចទទួលបានការអត់ទោសបាននៅថ្ងៃនេះគឺជាការបន្តមិនជឿ។ ឥឡូវនេះ ព្រះវិញ្ញាណបន្តធ្វើការក្នុងផែនដីនៃអំពើបាបដែលមិនទាន់ទទួលបានការសង្គ្រោះ អ្នកដែលទទួលបានការរាប់ជាសុចរិត និងការថ្កោលទោស (យ៉ូហាន ១៦:៨)។ ការបដិសេធដោយទាស់ប្រឆាំងនឹងការធ្វើការនោះ និងការបន្តមិនកែប្រែចិត្តដោយចេតនាគឺជា «ការទាស់នឹង» ព្រះវិញ្ញាណ។
ពីមុនយើងជាប់ក្នុងចំណងនៃអំពើបាបដោយគ្មានជម្រើស ក្រៅពីការបះបោរ ប៉ុន្តែឥឡូវនេះយើងបានទទួលសេរីភាព។ ទោះបើការប្រាថ្នាចង់បន្តប្រព្រឹត្តអំពើបាបនៅមានក៏ដោយ ក៏ឥឡូវយើងពិតជាមានសេរីភាពក្នុងការស្ដាប់បង្គាប់មែន។
ការហាមប្រាមមួយនេះគឺមិនមែនដោយសារមនុស្សស្រីមានប្រាជ្ញាអន់ជាងមនុស្សប្រុសនោះទេ។ ហើយវាក៏មិនពាក់ព័ន្ធគ្នាទៅនឹងកាលៈទេសៈណាមួយជាក់លាក់ក្នុងតែក្រុមជំនុំអេភេសូរផងដែរ។ ដោយសារការហាមប្រាមនេះមានឫសគល់ក្នុងលំដាប់លំដោយនៃការបង្កើត ដូច្នេះរាល់វប្បធម៌ទាំងអស់ត្រូវតែគោរពគោលការណ៍មួយនេះក្នុងគ្រប់ពេលវេលា និងយុគសម័យ។
សូមកុំប្រព្រឹត្តបែបនេះ! ប្រសិនបើលោកអ្នកមិនមែនជាអ្នកជឿ ព្រះជាម្ចាស់អាចប្រោសលោះជីវិតរបស់លោកអ្នកហើយប្រទានឲ្យលោកអ្នកនូវគោលបំណងដ៏ពិតក្នុងការរស់នៅតាមរយៈព្រះយេស៊ូវគ្រីស្ទផងដែរ។ ប្រសិនបើលោកអ្នកជាអ្នកជឿ ព្រះជាម្ចាស់បានប្រោសលោះជីវិតរបស់លោកអ្នករួចហើយ ហើយមិនថាកាលៈទេសៈរបស់លោកអ្នកបច្ចុប្បន្ននេះវាស្ថិតនៅក្នុងការលំបាកប៉ុណ្ណាក៏ដោយ ក៏ព្រះជាម្ចាស់អាចសម្រេចកិច្ចការដ៏អស្ចារ្យជាច្រើនទៀតតាមរយៈជីវិតដែលលោកអ្នកនៅមាននៅឡើយ។
ព្រះជាម្ចាស់អនុញ្ញាតឲ្យមានការអាក្រក់កើតឡើង ពីព្រោះវាជាបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការអនុញ្ញាតឲ្យការអាក្រក់នោះកើតឡើង។ ប៉ុន្តែ នោះមិនមែនមានន័យថា ព្រះជាម្ចាស់បណ្ដាលឲ្យមានការអាក្រក់កើតឡើងដោយផ្ទាល់នោះទេ។
ចូរថ្វាយស្ម័គ្រពីចិត្ត និងអំណរ សូមថ្វាយជាចម្បងទៅកាន់ក្រុមជំនុំតាមតំបន់របស់ខ្លួន ហើយថ្វាយដល់ថ្នាក់ថាវាល្មមគ្រប់គ្រាន់ក្នុងការជះឥទ្ធិពលលើលោកអ្នកបាន។
ទោះបើថា ព្រះគម្ពីរបានបង្គាប់ឲ្យយើងថ្វាយក៏ដោយ ក៏យើងនៅអាចថ្វាយដោយមានសេរីភាព មិនមែនស្ថិតក្រោមការបង្ខិតបង្ខំឡើយ។
លើសពីការស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះក្នុងការរកស៊ី ឬក៏ការរស់នៅជាប្រចាំថ្ងៃ យើងត្រូវតែស្វែងរកព្រះអង្គផ្ទាល់ ដ្បិតជីវិតយើងនៅលើផែនដីនេះគឺដូចជាចំហាយទឹកដែលខ្យល់នឹងផាត់រសាត់បាត់ទៅ ឬក៏ពន្លឺព្រះអាទិត្យនឹងធ្វើឲ្យវាស្ងួតក្នុងមួយរំពេចភ្នែក។ ប៉ុន្តែ ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាជីវិតអមតៈ ជីវិតដែលនឹងមិនចេះស្លាប់ ឬក៏មិនចេះឈឺថ្កាត់ឡើយ ហើយការដែលយើងទៅនៅជាមួយនឹងព្រះអង្គគឺជាការដ៏ល្អបំផុត។ ហេតុដូច្នេះហើយបានជាយើងត្រូវតែទៅរកព្រះជាម្ចាស់ផ្ទាល់តាមរយៈព្រះយេស៊ូវ។
លោកអ្នកប្រហែលជាស្គាល់អំពីការអធិស្ឋានដោយឆ្លើយតបទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេចក្នុងការអធិស្ឋានដោយការរង់ចាំ?