តើខ្ញុំដឹងថា ព្រះជាម្ចាស់បានត្រាស់ហៅឲ្យខ្ញុំធ្វើជាគ្រូគង្វាលដោយរបៀបណា?
លោកគ្រូបានចែកចាយបួនចំណុចចំពោះបុគ្គលដែលមានបំណងប្រាថ្នាចង់ធ្វើជាគ្រូគង្វាល។
ប្រភេទអត្ថបទ
កំណត់ហេតុបណ្ដាញ
លោកគ្រូបានចែកចាយបួនចំណុចចំពោះបុគ្គលដែលមានបំណងប្រាថ្នាចង់ធ្វើជាគ្រូគង្វាល។
ចូរចងចាំថា រាល់អំពើបាបដែលកូនៗរបស់លោកអ្នកប្រព្រឹត្តមិនបានដកចេញនូវរាល់ការអភិវឌ្ឍដែលគាត់បានរីកចម្រើនរហូតមកដល់ពេលនេះបាននោះឡើយ។ ពេលដែលកូនរបស់លោកអ្នកសរសេរពាក្យខុស នោះមិនមែនមានន័យថា គាត់ត្រូវតែទៅរៀនព្យញ្ជនៈ និងស្រៈនិស្ស័យសារជាថ្មីនោះទេ ដូចគ្នាផងដែរនៅពេលដែលគាត់បង្ហាញពីការទាស់ប្រឆាំង នោះមិនមែនមានន័យថា រាល់គ្រប់ចំណុចនានាត្រូវបានបាត់បង់នោះទេ។
ប្រសិនបើមានការអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងញៀនដូចជាកញ្ឆា តើយើងគួរគិតយ៉ាងដូចម្ដេចដោយមានទស្សនៈយាងលើព្រះគម្ពីរ?
សេចក្ដីពិតទាំងនេះមិនមែនជាថ្នាំផ្សះដែលអាច «ដោះស្រាយ» បញ្ហានៃការអារសាច់ខ្លួនឯងបានភ្លាមៗយ៉ាងល្អប្រសើរនោះទេ។ ការអារសាច់ខ្លួនឯងគឺជារឿងដែលស្មុគស្មាញ ហើយការជាសះស្បើយពីវាក៏ជាដំណើររឿងដ៏វែងឆ្ងាយ តម្រូវឲ្យមានការគាំទ្រពីអ្នកអាជីព ក៏ដូចជាការថែទាំខាងឯព្រលឹងវិញ្ញាណពីគ្រូគង្វាល មិត្តភក្ដិ និងក្រុមគ្រួសារផងដែរ។ ប៉ុន្តែ ចំពោះអស់អ្នកដែលកំពុងតែជាប់អន្ទាក់នៃការវិលជុំលើការអារសាច់ខ្លួនឯង គឺនៅមានព្រះគុណ សេចក្ដីពិត ហើយលើសពីនោះទៅទៀតគឺសេចក្ដីសង្ឃឹម។ ក្នុងបរិបទនៃការមានសង្គមដែលពោរពេញទៅដោយក្ដីស្រឡាញ់ និងការថ្វាយបង្គំដែលពោរពេញទៅដោយការអធិស្ឋានគឺមានថ្នាំព្យាបាលជាជាងការដាក់ស្ដីបន្ទាស។
ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចឈរនៅថ្ងៃធ្វើសង្គ្រាម និងក្នុងគ្រោះថ្នាក់បានឡើយ លុះត្រាតែព្រះអង្គគ្របបាំងទូលបង្គំជាមួយនឹងខែលរបស់ទ្រង់ ហើយលាក់ទូលបង្គំក្រោមចំអេងស្លាបរបស់ព្រះអង្គ។ ព្រះអង្គបានបង្កើតទូលបង្គំមកក្នុងរូបអង្គទ្រង់។ ដូច្នេះ សូមមានព្រះហឫទ័យក្នុងការរក្សាទូលបង្គំឲ្យបាននៅបរិសុទ្ធ ហើយបានស្អាតឥតខ្ចោះ ដើម្បីឲ្យរូបកាយរបស់ទូលបង្គំអាចធ្វើជាព្រះវិហារដ៏បរិសុទ្ធបាន ហើយឲ្យព្រលឹងរបស់ទូលបង្គំអាចធ្វើជាទីបរិសុទ្ធ ដើម្បីនឹងទទួលព្រះវិញ្ញាណរបស់ព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់ និងបរិសុទ្ធ។
ដូច្នេះ យើងត្រូវតែអធិស្ឋានដោយមានជំនឿ ពីព្រោះ «រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ» (ហេព្រើរ ១១:១)។ ហើយក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:៥-៨ ក៏អ្នកនិពន្ធបានរម្លឹកឲ្យយើងទូលសូមព្រះជាម្ចាស់ «ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្តែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន»។
មិនថាព្រះជាម្ចាស់ឆ្លើយតបសេចក្ដីអធិស្ឋានរបស់យើងរៀងៗខ្លួនដោយរបៀបណាក៏ដោយក៏ព្រះអង្គនៅសព្វព្រះហឫទ័យក្នុងការព្រះសណ្ដាប់សំណូមពររបស់យើង ហើយព្រះអង្គនឹងប្រើប្រាស់សេចក្ដីអធិស្ឋាននោះសម្រាប់បង្កើតនគររបស់ទ្រង់ជាសម្រេចដែរ។
បុគ្គលដែលបានកើតជាថ្មីហើយមិនអាចលែងបានកើតជាថ្មីម្ដងទៀតបាននោះទេ។ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅឈ្មោះរបស់លោកអ្នកហើយ នោះព្រះអង្គមានភាពស្មោះត្រង់ក្នុងការរក្សាលោកអ្នកទុករហូតដល់ទីបញ្ចប់។
មិនថាលោកអ្នកបានទទួលជឿព្រះយេស៊ូវនៅអាយុ៥ឆ្នាំ ឬក៏៨៥ឆ្នាំក៏ដោយក៏ព្រះជាម្ចាស់នៅបន្តធ្វើការនៅក្នុងជីវិតរបស់លោកអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដើម្បីបើកភ្នែកឲ្យលោកអ្នកឃើញការអស្ចារ្យ និងសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ។
សរុបសេចក្ដីទៅ គ្មានដំណឹងណាផ្សេងអាចយកមកប្រៀបផ្ទឹមជាមួយនឹងដំណឹងល្អរបស់ព្រះយេស៊ូវបានឡើយ។ ដំណឹងល្អរបស់ព្រះអង្គគឺចម្លែក ខុសប្លែកពីសាសនាផ្សេងៗ។
លោកគ្រូបានផ្ដល់ព្រឹក្សាចេញពីព្រះគម្ពីរទៅកាន់អស់អ្នកដែលតយុទ្ធផ្នែកផ្លូវភេទ ហើយបារម្ភថាខ្លួនមិនអាចកែប្រែចិត្តបានឡើយ។
ប៉ុន្តែ ខ្ញុំចង់បញ្ចប់នៅកន្លែងដែលខ្ញុំបានចាប់ផ្ដើម៖ ទាក់ទងនឹងរបៀបដែលអំពើបាបដំបូងក្នុងចក្រវាលនេះបានកើតឡើងគឺថា ខ្ញុំមិនដឹងចម្លើយទេ។ វាគឺជារឿងអាថ៌កំបាំងចំពោះខ្ញុំ។ ខ្ញុំមិនដឹងអំពីរបៀបទេ។ អ្វីដែលព្រះគម្ពីរបានបង្រៀនខ្ញុំគឺថា ព្រះជាម្ចាស់មានពេញទៅដោយអធិបតេយ្យភាពលើរាល់គ្រប់អ្វីៗទាំងអស់ ដែលនេះមានរួមទាំងអំពើបាប ហើយថាព្រះអង្គផ្ទាល់មិនមានបាបនោះទេ។