ប្រភេទអត្ថបទ
កំណត់ហេតុបណ្ដាញ
«ខ្ញុំមិនមានសង្ឃឹមក្នុងទង្វើ។ ខ្ញុំមិនមានសង្ឃឹមក្នុងក្រមសីលធម៌។ ខ្ញុំមិនមានសង្ឃឹមក្នុងពិធីជ្រមុជទឹក ឬក៏សមាជិកភាពក្នុងក្រុមជំនុំ។ ខ្ញុំមានសង្ឃឹមតែក្នុងព្រះគ្រីស្ទ។» (Paul Washer)
"All I know is that I'm a sinner and that God has forgiven me of my sins. Because I put my faith and trust in Jesus Christ." (Franklin Graham)
សំណួរដែលខ្ញុំចង់សួរដល់លោកអ្នកគឺថា៖ តើលោកអ្នកមានជំនឿលើព្រះយេស៊ូវហើយឬនៅ? កណ្ឌគម្ពីរ ហេព្រើរ ១១:១ បានចែងថា «រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ»។ តើសេចក្ដីសង្ឃឹមរបស់លោកអ្នកមាននៅលើលោកនេះ ឬក៏បន្ទាប់ពីលោកអ្នកស្លាប់ទៅ? បងប្អូន! «មនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះ» (ហេព្រើរ ៩:២៧)។ តើលោកអ្នកបានត្រៀមខ្លួនហើយឬនៅក្នុងការប្រឈមមុខនឹងការជំនុំជម្រះ នៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់?
យើងខ្ញុំគិតថា មូលហេតុទីមួយ ដែលព្រះទ្រង់បង្គាប់លោកអ្នកក្នុងកណ្ឌគម្ពីរ រ៉ូម ១២:៩ ឲ្យ «ខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ» គឺដោយសារលោកអ្នកមិនអាចស្រឡាញ់ការល្អ ដោយមិនបានស្អប់ការអាក្រក់នោះទេ។ ដើម្បីឲ្យលោកអ្នកអាចប្រកាន់ខ្ជាប់អ្វីដែលល្អ ហើយស្រឡាញ់សេចក្តីល្អ ហើយចង់ឲ្យសេចក្តីល្អឈ្នះសេចក្តីអាក្រក់ ព្រមទាំងចង់ឲ្យគេពិសោធន៍នឹងសេចក្តីល្អ លោកអ្នកត្រូវតែស្អប់សេចក្តីអាក្រក់ ហើយលោកអ្នកត្រូវតែស្អប់សាតាំង ដែលវាមិនចេះខ្មាសអៀន និងជាប្រភពនៃការអាក្រក់គ្រប់យ៉ាង។ ការមិនស្អប់ប្រភពនៃសេចក្តីអាក្រក់ គឺជាការមិនស្រឡាញ់សេចក្តីល្អ។ ដូចនេះ យើងខ្ញុំគិតថា ព្រះទ្រង់ស្អប់សាតាំង ក្នុងន័យទាំងពីរនេះ ហើយយើងក៏គួរតែស្អប់វាយ៉ាងដូចនេះផងដែរ។