ប្រភេទអត្ថបទ
កំណត់ហេតុបណ្ដាញ
តើបុណ្យណូអែលគេធ្វើអ្វីខ្លះ? ព្រះនៃនគរស្ថានសួគ៌បានយាងចុះមកហើយ...! បងប្អូនទាំងអស់គ្នាដែលដឹងទេថា ហេតុអ្វីបានជាព្រះយាងចុះមកផែនដីដែលមានពេញដោយអំពើបាបនេះ? សម្រាប់បងប្អូនដែលមិនមែនជាគ្រីស្ទបរិស័ទប្រហែលជាពុំសូវដឹងអំពីសាច់រឿងដ៏អស្ចារ្យមួយនេះ! តែចំពោះបងប្អូនដែលជាអ្នកជឿ ប្រាកដជាទទួលបានព័ត៌មានច្រើនអំពីបុណ្យណូអែល ពីព្រោះស្ទើរតែគ្រប់ព្រះវិហារទាំងអស់លើពិភពលោកនេះបានប្រារព្ធពិធីរម្លឹកកំណើតព្រះគ្រីស្ទជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ភាគច្រើនពុំសូវចាប់អារម្មណ៍លើដង្វាយទាំងបីប្រភេទដែលពួកហោរ ពីទិសខាងកើតដែលបានថ្វាយដល់ព្រះរាជបុត្រា ថាមានន័យដូចម្តេចឡើយ? កូនសៀវភៅមួយនេះនឹងជួយប្រាប់ដល់បងប្អូនអំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល ព្រមទាំងរឿងរ៉ាវផ្សេងៗទៀតដែលទាក់ទងជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។