ម៉ារានិយាយឡើងថា
«រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់» (លូកា ១:៤៦)
អ្នកនិពន្ធ
«រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់» (លូកា ១:៤៦)
«ផែនការចម្បាំង៖ អធិស្ឋាន ឥតឈប់ឈរ (១ថែស្សាឡូនីច ៥:១៧) ច្បាំង ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ (អេភេសូរ ៦:១១) ទុកចិត្ត ក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល អេភេសូរ ៦:១៣»។
«ដ្បិតជីវិតដ៏សប្បាយគឺជាអំណរក្នុងសេចក្ដីពិត។» (Augustine)
«ពេលសាតាំងមកល្បួងយើងឲ្យសួរអំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ដាច់ខាតយើងត្រូវតែឈរឲ្យនឹងនរលើសេចក្ដីពិតនៃព្រះបន្ទូល។» (Vaneetha Rendall Risner)
«សូមប្រទាននូវអ្វីដែលព្រះអង្គបញ្ជា ហើយបញ្ជានូវអ្វីដែលព្រះអង្គសព្វព្រះហឫទ័យ។» (Augustine)
ទោះបើមិនបាននិពន្ធឡើងអំពីបុណ្យណូអែលក៏ដោយក៏កណ្ឌគម្ពីរ រ៉ូម ១៤:៥-៦ ហាក់បីដូចជាមានការអនុវត្តដូចម្ដេច៖ «ម្នាក់យល់ថា ថ្ងៃមួយល្អជាងថ្ងៃមួយ ម្នាក់ទៀតយល់ថា ថ្ងៃណាក៏ដូចថ្ងៃណា។ ចូរឲ្យគ្រប់គ្នាជឿប្រាកដក្នុងគំនិតរបស់ខ្លួនចុះ។ អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់»។ ប្រសិនបើគ្រីស្ទបរិស័ទណាមួយមិនមានអារម្មណ៍ស្រួលទាក់ទងទៅនឹងផ្នែកណាខ្លះ ឬក៏ផ្នែកទាំងអស់នៃការប្រារព្ធពិធីបុណ្យណូអែល នោះគ្រីស្ទបរិស័ទម្នាក់នោះគួរធ្វើនូវអ្វីដែលគាត់ជឿជាក់ថា ជាការត្រឹមត្រូវចុះ។ គាត់មិនគួរថ្កោលទោសអ្នកដទៃដែលជឿ ហើយប្រារព្ធខុសពីគាត់ទេ ហើយអ្នកដទៃក៏មិនគួរថ្កោលទោសគាត់ដែរ នៅពេលដែលមិនមានការណែនាំច្បាស់លាស់ចេញពីព្រះគម្ពីរ។
«ទ្រង់បានតាំងអស់ទាំងភ្នំឲ្យមាំមួន ដោយឥទ្ធិឫទ្ធិនៃទ្រង់ ទ្រង់ក្រវាត់ដោយឫទ្ធានុភាព» (ទំនុកតម្កើង ៦៥:៦)
«ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ» (ម៉ាថាយ ២៤:១១)
«ក្នុងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដោយមិនបានចចារភាពបរិសុទ្ធរបស់ទ្រង់ ព្រះអង្គបានប្រទានភាពបរិសុទ្ធរបស់ព្រះរាជបុត្រាទ្រង់មកកាន់យើង»។ (R.C. Sproul)
«ព្រះយេស៊ូវមិនបានយាងមក ដើម្បីសុគតសម្រាប់យើងទេ ប៉ុន្តែទ្រង់បានយាងមក ដើម្បីរស់នៅសម្រាប់យើង ទ្រង់បានយាងមក ដើម្បីជំនួសយើងក្រោមក្រឹត្យវិន័យ»។ (R.C. Sproul)
«ពេលដែលយើងកាន់តែលូតលាស់ក្នុងព្រះគុណ នោះយើងក៏នឹងកាន់តែត្រូវការព្រះគុណជាមុនដែរ»។ (Paul E. Miller)
«តើលោកអ្នកមិនរកសេចក្ដីសង្គ្រោះក្នុងព្រះគ្រីស្ទ នោះលោកអ្នកនឹងមិនអាចរកបាននៅកន្លែងផ្សេងឡើយ»។ (C.H. Spurgeon)