ការល្មោភស៊ីផឹកក៏នឹងពន្លិចព្រលឹង
«ដូចដែលការឃោរឃៅនៃខ្យល់ និងរលកធ្វើឲ្យនាវាលិច នោះការល្មោភស៊ីផឹកក៏នឹងពន្លិចព្រលឹង និងរូបកាយរបស់យើងចូលទៅក្នុងទីជម្រៅនៃស្ថាននរកដែរ»។ (Andrew Gray)
អ្នកនិពន្ធ
«ដូចដែលការឃោរឃៅនៃខ្យល់ និងរលកធ្វើឲ្យនាវាលិច នោះការល្មោភស៊ីផឹកក៏នឹងពន្លិចព្រលឹង និងរូបកាយរបស់យើងចូលទៅក្នុងទីជម្រៅនៃស្ថាននរកដែរ»។ (Andrew Gray)
«យើងមិនអាចអះអាងថាសេចក្ដីពិតណាមួយត្រឹមត្រូវបានលុះត្រាតែយល់ ហើយលើកឡើងអំពីវាយ៉ាងច្បាស់លាស់សិន។ ហើយយើងក៏មិនអាចយល់សេចក្ដីពិតណាមួយបានយ៉ាងគ្រប់ទ្រង់ទ្រាយដែរ លុះត្រាតែយើងមើលវាក្នុងទំនាក់ទំនងតែមួយជាមួយសេចក្ដីពិតនានាក្នុងប្រព័ន្ធដែលព្រះគ្រីស្ទជាចំណុចស្នូល»។ (AA Hodge)
ក្នុងនាមជាមនុស្ស យើងស្ថិតក្រោមលក្ខណសម្បត្តិរបស់លោក អ័ដាម លើផែនដីនេះ។ មិនថាយើងខំប្រឹងប៉ុណ្ណាក៏ដោយក្នុងការមិនប្រព្រឹត្ត ក៏យើងនៅបន្តប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ចំណុចនេះគឺពិតសម្រាប់មនុស្សគ្រប់ៗរូប។ សាវ័ក ប៉ុល បានស្ដីបន្ទោសដាក់សាវ័ក ពេត្រុស ដោយសារគាត់បង្ហាញការពេញចិត្តបែបលម្អៀង (កាឡាទី ២:១១-១៣)។ ក្នុងព័ន្ធកិច្ចរបស់សាវ័ក ប៉ុល ពេលក្រោយទៀត គាត់បានហៅខ្លួនឯងថា ជាមនុស្សមានបាបលេខមួយ (១ធីម៉ូថេ ១:១៥)។ ទាំងសាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និងសាវ័ក ប៉ុល សុទ្ធតែបានសារភាពថា ពួកគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ។ តើឲ្យអ្នក ហើយនិងខ្ញុំអះអាងខុសពីពួកគាត់បានយ៉ាងដូចម្តេចទៅ?
«ឱព្រះអង្គអើយ សូមទ្រង់ឈរឡើងជំនុំជំរះផែនដីចុះ ដ្បិតទ្រង់នឹងបានអស់ទាំងនគរទុកជាមរដក» (ទំនុកតម្កើង ៨២:៨)
«ដ្បិតមានសេចក្តីចែងទុកមកថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ» (១ពេត្រុស ១:១៦)
«លោកីយ៍នេះកោតសរសើរទូលបង្គំ ដ្បិតទូលបង្គំគិតថា វាផ្ដល់កិត្តិយសដល់ទូលបង្គំក្នុងការផ្គាប់ចិត្តវា» (Augustine)
ហើយសម្រាប់ជាប្រយោជន៍ ចូរកុំស្ដាប់ការអធិប្បាយផ្ទាល់ខ្លួនរបស់លោកអ្នកឡើយ។ នេះគឺជាមូលហេតុ៖ លោកអ្នកនឹងឈរលើគំនិតខ្លួនឯងដោយគ្មានសង្ឃឹម ពេលទាក់ទងជាមួយនឹងការវាយតម្លៃលើខ្លួនឯង។ លោកអ្នកបានចម្លើយអស់រយៈពេល ១៥-២០ ម៉ោងក្នុងការរៀបចំ ដែលនេះមានន័យថា លោកអ្នកក៏បានទុកពេលវេលានោះចោលនៅក្នុងបន្ទប់នៃការរៀបចំជាច្រើនថ្ងៃហើយដែរ។ ប្រសិនបើលោកអ្នកពិតជាចង់ទទួលបានជំនួយមែន ចូរជ្រើសរើសគ្រូអធិប្បាយមួយចំនួនដែលមានបទពិសោធន៍ និងសមាជិកក្រុមជំនុំមួយចំនួនដែលមិនចង់អែបអបលោកអ្នក ដើម្បីឲ្យលោកអ្នកពេញចិត្តពួកគាត់ ហើយសូមឲ្យពួកគាត់ជួយផ្ដល់ការរិះគន់បែបស្ថាបនាចុះ។ បន្ទាប់មក ចូរអរគុណដល់ពួកគាត់ដែលបានផ្ដល់ការរិះគន់ទាំងនោះ មិនថាពួកគាត់បាននិយាយអ្វីក៏ដោយ។
«ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្ដាប់ខ្ញុំ» (មីកា ៧:៧)