សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់
«សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់» (បរិទេវ ២៣:២៣).
អ្នកនិពន្ធ
«សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់» (បរិទេវ ២៣:២៣).
«ការអធិស្ឋានគឺជាឈ្លើងខាងឯព្រលឹងវិញ្ញាណ—ដែលជញ្ជក់នូវពិសនៃអំពើបាបពីព្រលឹងចេញ។» (Thomas Watson)
«យើងគួរស្រឡាញ់បុគ្គលិកភាពរបស់ព្រះគ្រីស្ទ—ខ្លាំងជាងការដែលយើងស្រឡាញ់អត្ថប្រយោជន៍ពីទ្រង់។» (William Pinke)
យើងនឹងមិនអាចយល់បានយ៉ាងច្បាស់លាស់អំពីព្រះត្រៃឯករបស់យើងបានទេ។ ព្រះដែលយើងអាចយល់បានយ៉ាងច្បាស់លាស់គឺព្រះដែលយើងបង្កើតក្នុងរូបអង្គយើង។ ប៉ុន្តែ ចំណុចពិតគឺថា ព្រះអង្គបានបង្កើតយើងក្នុងរូបអង្គទ្រង់ផ្ទាល់ទេតើ (លោកុប្បត្ដិ ១:២៦-២៧)។ ខណៈពេលដែលយើងចូលកៀកបង្កើយជាមួយនឹងព្រះជាម្ចាស់ នោះយើងអាចមានទំនុកចិត្តផ្ទាល់ថា ព្រះអង្គនឹងបើកសម្ដែងរូបអង្គទ្រង់ចំពោះអស់អ្នកដែលស្វែងរកទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេលដែលយើងកាន់តែយល់អំពីទ្រង់បានយ៉ាងត្រឹមត្រូវ នោះយើងក៏នឹងកាន់តែយកទ្រង់មកធ្វើជាសម្បត្តិរបស់យើង ហើយយើងក៏នឹងកាន់តែថ្វាយបង្គំទ្រង់យ៉ាងពេញទី ព្រមទាំងនឹងកាន់តែមានភាពឆេះឆួលក្នុងការរួមចំណែកជាមួយនឹងព្រះអង្គក្នុងព័ន្ធកិច្ចរបស់ទ្រង់លើផែនដីនេះដែរ។
«ទ្រង់មានព្រះបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ» (ម៉ាកុស ១:១៧)
«តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់» (១កូរិនថូស ១២:១៨)
«ពាក្យសម្ដីគឺជាកញ្ចក់នៃគំនិត—វាបង្ហាញអំពីអ្វីដែលមាននៅក្នុងចិត្ត។» (Thomas Watson)
«បុគ្គលដែលលាក់អំពើបាប—គឺស្រឡាញ់វា!» (Nathaniel Vincent)
«ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ» (ភីលីព ១:២១)
«ព្រះសិរសា និងព្រះកេសាទ្រង់ស ដូចជារោមចៀមដែលស គឺដូចហិមៈ ព្រះនេត្រទ្រង់ ដូចជាអណ្តាតភ្លើង» (វិវរណៈ ១:១៤)
«យើងមិនអាចកែឆ្នៃផ្លូវរបស់ព្រះជាម្ចាស់បានទេ។» (Matthew Mead)
ខ្ញុំគិតថា ចំណុចស្នូលដែលខ្ញុំនឹងលើកឡើងទាក់ទងនឹងសំណួរនេះគឺ៖ មិនថាព្រះជាម្ចាស់មានមូលហេតុអ្វីក៏ដោយទាក់ទងនឹងការដែលព្រះអង្គញែកយើងជាបរិសុទ្ធក្នុងរបៀបដ៏យឺតយ៉ាវ ឈឺចាប់ ពេញទៅដោយការធ្វើសង្គ្រាមក៏ដោយ ក៏ការជ្រើសរើសរបស់ព្រះអង្គនេះគឺ ពីព្រោះទ្រង់ទទួលបានសិរីល្អខ្លាំងជាង ពេលដែលយើងច្បាំងក្នុងសង្គ្រាមជាប្រចាំថ្ងៃជាមួយនឹងអាវុធដែលព្រះអង្គបានប្រទានដល់យើង និងក្នុងរបៀបដែលព្រះអង្គបានគ្រោងទុកសម្រាប់យើង។ ដូច្នេះ ចូរយើងចាប់ផ្ដើមតយុទ្ធឲ្យបានយ៉ាងល្អចុះ!