ស្កប់ចិត្ត!!!
«ភាពស្កប់ចិត្ត គឺការយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិ»។
អ្នកនិពន្ធ
«ភាពស្កប់ចិត្ត គឺការយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិ»។
«ព្រះគ្រីស្ទគ្មានទោស ហើយគេក៏មិនអាចធ្វើឲ្យទ្រង់ក្លាយជាអ្នកមានទោសបានដែរ ប៉ុន្តែគេបានប្រព្រឹត្តិចំពោះទ្រង់ ហាក់បីដូចជាទ្រង់ជាអ្នកមានទោសអញ្ចឹង ដោយហេតុតែព្រះអង្គបានស្ម័គ្រព្រះទ័យឈរ ជំនួសកន្លែងអ្នកមានទោស» ។ (C.H. Spurgeon)
ដូច្នេះ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យទន្ទេញចាំមាត់នូវព្រះបន្ទូលព្រះជាម្ចាស់ ហើយសញ្ជឹងគិតទាំងយប់ទាំងថ្ងៃផង។ ការធ្វើបែបនេះនឹងបំផ្លាស់បំប្រែចំណុចជាច្រើននៃជីវិតរបស់លោកអ្នក។
«តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ» (រ៉ូម ៣:២៤)
«ចូរព្យាយាមក្នុងសេចក្ដីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្ដីនោះឯង ដោយពាក្យអរព្រះគុណ» (កូឡូស ៤:២)
«ជំនឿរបស់ខ្ញុំមិនស្ថិតនៅលើថា ខ្ញុំជានរណា ឬខ្ញុំនឹងក្លាយទៅជានរណា ឬខ្ញុំមានអារម្មណ៍បែបណា ឬអ្វីដែលខ្ញុំដឹង ឬស្គាល់នោះទេ ប៉ុន្តែស្ថិតនៅលើអ្វីដែលទ្រង់បានធ្វើ និងអ្វីដែលទ្រង់កំពុងធ្វើក្នុងពេលឥឡូវនេះសម្រាប់ខ្ញុំ»។ (C.H. Spurgeon)
«អ្នកជឿណាដែលយល់អំពីសេចក្តីអាក្រក់ដែលមាននៅក្នុងដួងចិត្តខ្លួនឯង គឺជាអ្នកជឿម្នាក់ដែលមានគ្រឹះរឹងមាំ មានផលផ្លែ ហើយមានប្រយោជន៍»។ (John Owen)
«ដូចគ្នានឹងជំនឿ ការប្រែចិត្តគឺជាសញ្ញាសម្គាល់របស់គ្រីស្ទបរិស័ទ។ ហើយអំពើបាបដ៏តូចតាចមួយនៅក្នុងក្រសែភ្នែករបស់លោកីយ៍ គឺជាអំពើបាបដ៏ធំមួយនៅក្នុងក្រសែភ្នែករបស់គ្រីស្ទបរិស័ទដ៏ពិត»។ (C.H. Spurgeon)
«ខ្យល់ព្យុះមិនធ្វើឲ្យយើងដួលចុះនោះឡើយ... តែវាធ្វើឲ្យយើងដួលទៅលើព្រះអង្គ។ អស់អ្នកណាដែលទុកចិត្តលើទ្រង់ នោះនឹងមិនចេះខកចិត្តឡើយ»។ (Paul Washer)
«ដំណឹងល្អ គឺសម្រាប់មនុស្សគ្រប់គ្នា មិនថាក្នុងក្រសែភ្នែករបស់លោកីយ៍ លោកអ្នកជាអ្នកមានបាបតិច ឬជាមេបាបនោះទេ លោកអ្នកមានសិទ្ធិស្មើគ្នាក្នុងការទទួលដំណឹងល្អ»។ (Martyn Lloyd-Jones)
«ដូច្នេះ កូនអើយ ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ » (២ធីម៉ូថេ ២:១)
«មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ»។ (សុភាសិត ១៥:១៦)