អ្នករាល់គ្នាជាពន្លឺ
«អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ»។ (ម៉ាថាយ ៥:១៤)
អ្នកនិពន្ធ
«អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ»។ (ម៉ាថាយ ៥:១៤)
«ផ្ទះសំបែង នឹងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា» (សុភាសិត ១៩:១៤)
«អ្វីដែលព្រះជាម្ចាស់មានបន្ទូលគឺល្អក្រៃលែងបំផុត ទោះបើមនុស្សគ្រប់រូបនៅលើលោកនេះបះបោរទាស់ប្រឆាំងក៏ដោយ»។ (John Bunyan)
«ប្រាកដណាស់! មានក្ដីមេត្តាករុណាសម្រាប់មនុស្សមានបាប ប៉ុន្តែចំពោះបុគ្គលដែលមិនទទួលស្គាល់ថាខ្លួនជាមនុស្សមានបាប នោះគ្មានក្ដីមេត្តាករុណាសម្រាប់គាត់ទេ»។ (C.H. Spurgeon)
«ការចំណាយពេលលុតជង្គង់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការតយុទ្ធនឹងអំពើបាប»។ (Thomas Watson)
រាល់គ្រប់អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះអង្គ ហើយនិងរាល់គ្រប់អ្វីៗដែលយើងថ្វាយទៅកាន់ព្រះអង្គវិញ គឺជាការដែលយើងថ្វាយនូវអ្វីដែលព្រះអង្គឲ្យយើងតែប៉ុណ្ណោះ។
«បុរស! ចូរប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជាទឹក ដើម្បីផ្ដល់កម្លាំងចិត្តដល់ភរិយាខ្លួន មិនមែនប្រើប្រាស់ដូចជាអាវុធ ដើម្បីលាតត្រដាងភាពទន់ខ្សោយរបស់នាង និងថ្កោលទោសនាងទេ»។ (Olan Stubbs)
"មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ" (ម៉ាថាយ ៥:៨)
«ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់ » (សុភាសិត ២២:៦)
ខ្ញុំមិនត្រូវការការឈ្លោះប្រកែកគ្នាណា ឬក៏ការអង្វរករឯណាទៀតឡើយ វាគ្រប់គ្រាន់ហើយដែលព្រះយេស៊ូវសុគត ហើយថាព្រះអង្គបានសុគតជំនួសខ្ញុំ។
«អំពើបាបដែលប្រព្រឹត្តឡើងដែលគ្មានអ្នកណាដឹងក្នុងបន្ទប់ដ៏ងងឹតដែលបានចាក់សោ គឺតាមពិតទៅជាអំពើបាបដែលបានប្រព្រឹត្តឡើងក្នុងព្រះវត្តមាននៃព្រះជាម្ចាស់ដ៏បរិសុទ្ធ»។ (Kent Hughes)
«គ្មានបុគ្គលណាអាចដឹងថាខ្លួនអាក្រក់ប៉ុណ្ណាបាននោះទេ ទាល់តែគាត់បានព្យាយាមធ្វើជាមនុស្សល្អយ៉ាងខ្លាំងជាមុនសិន»។ (C. S. Lewis)