ការស្លាប់មិនមែនជាការបាត់បង់អ្វីទេ
«ចំពោះអ្នកជឿ ការស្លាប់មិនមែនជាការបាត់បង់អ្វីទេ សូម្បីតែបន្តិចក៏គ្មានដែរ ប៉ុន្តែការស្លាប់គឺជាការទទួលបានជាច្រើន»។ (C. H. Spurgeon)
អ្នកនិពន្ធ
«ចំពោះអ្នកជឿ ការស្លាប់មិនមែនជាការបាត់បង់អ្វីទេ សូម្បីតែបន្តិចក៏គ្មានដែរ ប៉ុន្តែការស្លាប់គឺជាការទទួលបានជាច្រើន»។ (C. H. Spurgeon)
«ហើយការអ្វីដែលត្រូវធ្វើក៏ដោយ ចូរធ្វើឲ្យអស់ពីចិត្តទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្សទេ»។ (កូឡូស ៣:២៣)
«ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិតនឹងសេចក្ដីពិត» (អេភេសូរ ៥:៩)
«បុគ្គលដែលមានប្រាជ្ញាដ៏ពិតគឺជាបុគ្គលដែលជឿលើព្រះគម្ពីរមិនថាអ្នកដទៃមានយោបល់យ៉ាងណាក៏ដោយ។ ប្រសិនបើព្រះគម្ពីរលើកឡើងនូវអត្ថន័យនៃចំណុចមួយ ហើយមានក្រុមមនុស្សណាមួយលើកឡើងផ្ទុយពីនោះ នោះបុគ្គលដែលមានប្រាជ្ញានឹងសម្រេចចិត្ត៖ «ព្រះគម្ពីរមួយនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមិនចេះកុហកបាន។» (R.A.Torrey)
«ពេលដែលព្រះយេស៊ូវគ្រីស្ទដែលជាព្រះអម្ចាស់ និងជាចៅហ្វាយរបស់យើង ទ្រង់មានបន្ទូលថា «ចូរឲ្យប្រែចិត្តចុះ» នោះព្រះអង្គសព្វព្រះហឫទ័យឲ្យគ្រប់ចំណុចនៃជីវិតអ្នកជឿមានការផ្លាស់ប្រែ»។ (Martin Luther)
«ការគុំកួនក្នុងចិត្តគឺមិនមានភាពស៊ីគ្នាទាល់តែសោះជាមួយនឹងព្រះគុណ ហើយដាច់ខាតយើងត្រូវតែបះវាចោល»។ (C. H. Spurgeon)
ការផ្សាយដំណឹងល្អ គឺជាការនិយាយចេញជាពាក្យសម្ដី ហើយជាការចែកចាយដំណឹង។
«ប្រសិនបើគ្រីស្ទសាសនាមិនមែនជាសាសនាពិត នោះវាមិនសំខាន់នោះទេ ប៉ុន្តែបើវាជាសាសនាពិត នោះវាសំខាន់ឥតពណ៌នាបាន។ គ្មានចំណុចណាមួយដែលវាគ្រាន់តែសំខាន់ខ្លះៗនោះទេ»។ (C. S. Lewis)
«ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ ទំនុកតម្កើង ១៩:១»។
«កុំបើកឲ្យចិត្តច្រណែន នឹងមនុស្សមានបាបឡើយ ចូរឲ្យឯងប្រកបដោយសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ជាដរាបរាល់ថ្ងៃ»។ (សុភាសិត ២៣:១៧)
«យោងតាមព្រះគម្ពីរ និងហេតុផល មានភស្តុតាងថា ព្រះមានពេញដោយសិរីល្អ និងអំណរដែលគ្មានព្រំដែន យ៉ាងអស់កល្បជានិច្ច គ្មានការប្រែប្រួល និងការពឹងផ្អាកលើអ្វីឡើយ៖ ដែលព្រះអង្គមិនអាចទទួលបានអត្ថប្រយោជន៍ ឬក៏អ្វីមួយផ្សេងទៀតពីអ្វីៗដែលទ្រង់បានបង្កើត»។ (Jonathan Edwards)
«ការរាប់នូវរាល់អ្វីៗជាឥតប្រយោជន៍នៅពេលដែលខ្ញុំមានជម្រើសរវាងអ្វីមួយផ្សេង និងព្រះគ្រីស្ទគឺ ខ្ញុំជ្រើសរើសព្រះគ្រីស្ទ»។ (John Piper)