សម្លាប់អំពើបាប
«ការដែលយើងសម្លាប់អំពើបាបរបស់យើង និងការដែលយើងរស់នៅក្នុងសេចក្ដីសុចរិត គឺជាការព្យាបាលដ៏អស់កល្បជានិច្ច និងគួរឲ្យស្ញប់ស្ញែងដែលយញ្ញបូជារបស់ព្រះគ្រីស្ទបានយកជ័យជម្នះសម្រាប់យើង»។ (Kenneth Mbugua)
អ្នកនិពន្ធ
«ការដែលយើងសម្លាប់អំពើបាបរបស់យើង និងការដែលយើងរស់នៅក្នុងសេចក្ដីសុចរិត គឺជាការព្យាបាលដ៏អស់កល្បជានិច្ច និងគួរឲ្យស្ញប់ស្ញែងដែលយញ្ញបូជារបស់ព្រះគ្រីស្ទបានយកជ័យជម្នះសម្រាប់យើង»។ (Kenneth Mbugua)
«សូមឲ្យព្រះគុណ នឹងសេចក្ដីសុខសាន្ត បានចំរើនដល់អ្នករាល់គ្នាឲ្យបានស្គាល់ព្រះ នឹងព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង» (២ពេត្រុស ១:២)
«ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ ។» (ទំនុកតម្កើង ២៧:១៤)
«សារនៃសេចក្ដីសង្គ្រោះរបស់យើងតាមរយៈព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អ ហើយយើងមិនត្រូវ ព្រមទាំងមិនអាចទុកដំណឹងនេះសម្រាប់តែខ្លួនឯងបានឡើយ»។ (Conrad Mbewe)
អាពាហ៍ពិពាហ៍គឺជាការប្រទានមកពីព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលវាក្លាយជារនាំងទាស់នឹងព្រះហឫទ័យរបស់ទ្រង់ នោះមានន័យថាយើងកំពុងតែប្រើប្រាស់វាមិនបានត្រឹមត្រូវ។
ចំពោះអស់អ្នកក្នុងចំណោមយើង ដែលប្រារព្ធថ្ងៃកែទម្រង់ដែលលោកគ្រូ ម៉ធិន លូសើរ (Martin Luther) បានចាប់ផ្ដើម និងការដែលគាត់បកប្រែព្រះគម្ពីរទៅជាភាសាសាមញ្ញៗ និងការអធិប្បាយព្រះបន្ទូលព្រះជាម្ចាស់ យើងក៏អាចចងចាំថ្ងៃទី៣១ខែតុលាថា ជាថ្ងៃដ៏សំខាន់មួយក៏បានដែរ ព្រោះថ្ងៃហ្នឹងគឺជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រក្រុមជំនុំ...មិនមែនគ្រាន់តែជាការសប្បាយក្នុងញ៉ាំស្ករ និងការស្លៀកពាក់ឈុតឆាកសម្រាប់បុណ្យហាឡូវីន។
«ប្រសិនបើលោកអ្នកកំពុងតែដើរតាមព្រះយេស៊ូវ ដើម្បីទទួលបានប្រយោជន៍ផ្នែកសម្ភារៈនិយម នោះមានន័យថា លោកអ្នកបានបរាជ័យហើយក្នុងការដឹងថាអ្វីទៅជាតម្រូវការដ៏សំខាន់បំផុតក្នុងជីវិតខ្លួន»។ (Kenneth Mbugua)
នៅក្នុងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលជំនុំជម្រះខុសនោះទេ។
«ប្រសិនបើលោកអ្នកស្វែងរកភាពស្កប់ស្កល់សម្រាប់ព្រលឹងរបស់ខ្លួននៅកន្លែងណាផ្សេងក្រៅពីក្នុងព្រះគ្រីស្ទ នោះលោកអ្នកនឹងមិនអាចរកវាឃើញទេ»។ (Jared Duba)
«ឲ្យសេចក្ដីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្ដីរាប់អានគ្នា បានសេចក្ដីស្រឡាញ់ថែមទៀត» (២ពេត្រុស ១:៧)
«ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គឺជាព្រះដ៏ធំដែលមានព្រះចេស្ដា ហើយក៏គួរស្ញែងខ្លាចទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះ ក៏មិនទទួលសំណូកផង។» (ចោទិយកថា ១០:១៧)