អាស្រ័យលើអ្វីដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានធ្វើ
«ការរាប់ជាសុចរិតមិនអាស្រ័យលើអ្វីដែលយើងធ្វើនោះទេ វាអាស្រ័យលើអ្វីដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានធ្វើ និងលើសេចក្ដីសុចរិតរបស់ទ្រង់»។ ( Michael Otieno Maura)
អ្នកនិពន្ធ
«ការរាប់ជាសុចរិតមិនអាស្រ័យលើអ្វីដែលយើងធ្វើនោះទេ វាអាស្រ័យលើអ្វីដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានធ្វើ និងលើសេចក្ដីសុចរិតរបស់ទ្រង់»។ ( Michael Otieno Maura)
បំណងព្រះហឫទ័យរបស់ព្រះគ្រីស្ទ នៅពេលដែលទ្រង់បានយាងមកគង់នៅផែនដីនេះគឺ ដើម្បីប្រោសលោះលោកីយ៍ទាំងមូល។
«ប្រសិនបើដំណឹងល្អមិនដែលបានបំបាក់លោកអ្នក នោះមានន័យថា លោកអ្នកក៏មិនដែលបានឮដំណឹងល្អដែរ»។ (Matt Papa)
«ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកំឡាំងឡើង ហើយឲ្យចិត្តអ្នករាល់គ្នាបានក្លាហានចុះ» (ទំនុកតម្កើង ៣១:២៤)
«ប្រសិនបើលោកអ្នកស្រឡាញ់ព្រះជាម្ចាស់ នោះលោកអ្នកនឹងចង់ឲ្យសិរីល្អ និងព្រះហឫទ័យទ្រង់មានក្នុងជីវិតរបស់លោកអ្នកខ្លាំងជាងអ្វីៗផ្សេងៗទៀត»។ (Kenneth Mbugua)
«នៅពេលដែលយើងចង់បានទ្រព្យសម្បត្តិខ្លាំងជាងចង់បានព្រះជាម្ចាស់ នោះទ្រព្យសម្បត្តិនឹងទទួលបានសិរីល្អដែលធាតុពិតគួរតែជាព្រះជាម្ចាស់តែមួយគត់ដែលគួរទទួលបានទេតើ»។ (Kenneth Mbugua)
«បើខ្ញុំគ្មានហេតុផលក្នុងការមានអំណរ នោះខ្ញុំនឹងថ្វាយពរដល់ព្រះអង្គដែលធ្វើឲ្យអាចមានពាក្យពេចន៍នេះបាន៖ «ព្រះយេស៊ូវគ្រីស្ទបានយាងមកកាន់ផែនដី ដើម្បីសង្គ្រោះមនុស្សមានបាប»។ (C.H. Spurgeon)
ការធ្វើជាគ្រីស្ទបរិស័ទដែលមិនបានបម្រើព្រះជាម្ចាស់អស់ពីចិត្ត នឹងនាំឲ្យជីវិតរបស់អ្នកនោះមានពេញដោយការឈឺចាប់។ ការបម្រើទ្រង់ឥតឈប់ឈរគឺជាផ្លូវដែលធ្វើឲ្យយើងទទួលបានអំណរដ៏គាប់ប្រសើរពីទ្រង់។
«ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់» (ទំនុកតម្កើង ៣៣:១៣)
«ប្រសិនបើលោកអ្នកបានកើតជាថ្មី កើតក្នុងព្រះជាម្ចាស់ នោះមានន័យថា លោកអ្នកបានទទួលព្រះពរដ៏ល្អៗ មិនថាលោកអ្នករស់នៅក្នុងខ្ទម ឬក៏ក្នុងផ្ទះវីឡាឡើយ។» (Michael Otieno Maura)
«តម្រូវការដ៏ធំបំផុតក្នុងជីវិតរបស់លោកអ្នកគឺមិនមែន៖ មានរបស់របរថែមទៀត ពេលវេលាច្រើនជាងមុន ឬក៏លុយកាក់ច្រើនទៀតនោះទេ ប៉ុន្តែការកាន់តែស្គាល់ព្រះជាម្ចាស់ឲ្យបានល្អជាមុនគឺជា តម្រូវការដ៏ធំបំផុតក្នុងជីវិតយើង»។ (John Piper)
«ព្រះគ្រីស្ទត្រូវតែសុគត ព្រោះនោះគឺជាផ្លូវតែមួយគត់ក្នុងការបង់ថ្លៃលោះអំពើបាបរបស់យើង»។ (Kenneth Mbugua)