ទុក្ខវេទនា
«ផ្លូវនៃទុក្ខវេទនាដែលយើងឆ្លងកាត់នឹងសបញ្ជាក់ឲ្យយើងដឹងអំពីគុណភាពនៃជំនឿរបស់យើង។» (John Calvin)
ពេញនិយម
អត្ថបទដែលកំពុងពេញនិយមតាមចំនួនមើល មតិ ការចែករំលែក និងប្រតិកម្មថ្មីៗ។
«ផ្លូវនៃទុក្ខវេទនាដែលយើងឆ្លងកាត់នឹងសបញ្ជាក់ឲ្យយើងដឹងអំពីគុណភាពនៃជំនឿរបស់យើង។» (John Calvin)
តើអត្តបទគម្ពីរហ្នឹងពិតជានិយាយអំពីខ្លួនរបស់លោកអ្នកមែន?
ប្រាកដណាស់ថា យើងគ្រប់គ្នាសុទ្ធតែធ្លាប់ស្រមើស្រមៃចង់ក្លាយជាអ្នកមានដ៏មហាសាល មែនទេ?
ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។
កូនៗដែលស្ដាប់បង្គាប់ ហើយគោរពឪពុកម្ដាយនឹងទទួលបានព្រះពរ។ មានសេចក្តីពិតពីរយ៉ាងដែលមានទំនាក់ទំនងគ្នាយ៉ាងជិតស្អិត
ចូរថ្វាយស្ម័គ្រពីចិត្ត និងអំណរ សូមថ្វាយជាចម្បងទៅកាន់ក្រុមជំនុំតាមតំបន់របស់ខ្លួន ហើយថ្វាយដល់ថ្នាក់ថាវាល្មមគ្រប់គ្រាន់ក្នុងការជះឥទ្ធិពលលើលោកអ្នកបាន។
«ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន» (រ៉ូម ១២:១២)
មានចម្លើយខុសៗគ្នាជាច្រើនលើសំណួរនេះដូចជាធ្លាប់មានមនុស្សជាច្រើននាក់បានដើរលើផែនដីនេះផងដែរ។ សូម្បីតែក្នុងអំឡុងពេលនៃព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដីនេះ ព្រះវត្តមានរបស់ព្រះគ្រីស្ទគឺជាចំណុចវែកញែកដែលគួរឲ្យកត់សម្គាល់មួយដែរ។ អ្នកខ្លះបានលើកឡើងថាព្រះយេស៊ូវគឺជាព្រះ។ អ្នកខ្លះទៀតបានលើកឡើងថា ព្រះយេស៊ូវត្រូវបានអារក្សចូល។ អ្នកខ្លះថា ព្រះយេស៊ូវគឺជាគ្រូបង្រៀនដ៏ល្អម្នាក់។ ហើយខ្លះទៀតបានហៅព្រះអង្គថា ជាមនុស្សកុហក។ ខ្លះថាព្រះអង្គឆ្លាតវាងវៃ ហើយខ្លះទៀតថាព្រះអង្គជាមនុស្សឆ្កួត។ ខ្លះបានរាប់ព្រះអង្គថាជាហោរាម្នាក់។ ហើយខ្លះទៀតថា ព្រះអង្គជាអ្នកជេរប្រមាថដែលមិនដឹងខ្យល់។ ដូច្នេះ តើព្រះយេស៊ូវជានរណា?
ហើយបន្ទាប់មកទៀត អ្វីដែលបានកើតឡើងនៅសម័យកាលរវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី គឺជាពេលវេលារាប់រយឆ្នាំដែលពួករាស្ត្រស្ថិតក្រោមអំណាចដ៏ធំមួយនៅតំបន់នោះ។ ដូចដែលយើងបានលើកឡើង បន្ទាប់ពីពួកអាសស៊ើរ នោះក៏មានពួកបាប៊ីឡូន។ ហើយបន្ទាប់ពីពួកបាប៊ីឡូន នោះក៏មានពួកពើស៊ី។ ក្រោមចក្រភពរបស់ពួកពើស៊ី នោះពួកយូដាក៏ទទួលបានការអនុញ្ញាតឲ្យត្រឡប់ទៅក្នុងទឹកដីសន្យាវិញ។
«តើលោកគ្រូជឿថា «ផែនដីចាស់» ហើយកើតចេញពីការវិវត្តន៍មែនឬ?» ប្រសិនបើតាមរយៈពាក្យ «ទទួលជឿ» អ្នកសួរចង់មានន័យថា «តើមានគ្នាក្នុងចំណោមពួកចាស់ទុំយើងដែលប្រកាន់ខ្ជាប់តាមទ្រឹស្ដីដែលថាផែនដីចាស់?» នោះចម្លើយគឺថា «មែនហើយ មាន!»។ ប្រសិនបើតាមរយៈពាក្យ «ទទួលជឿ» អ្នកសួរចង់មានន័យថា «តើនេះគឺជាទស្សនៈដែលខ្ញុំប្រកាន់ខ្ជាប់តាមផ្ទាល់មែនឬ?» នេះគឺជាចម្លើយដែលខ្ញុំបានលើកឡើង។ ខ្ញុំគិតថា មានទស្សនៈពីរយ៉ាងយោងតាមព្រះគម្ពីរ។