គ្រីស្ទបរិស័ទដែលគ្មានក្ដីស្រឡាញ់
«ជីវិតគ្រីស្ទបរិស័ទដែលគ្មានក្ដីស្រឡាញ់គឺជាការរស់នៅដ៏គ្មានប្រយោជន៍»។ (R.C. Sproul)
ស្លាក
«ជីវិតគ្រីស្ទបរិស័ទដែលគ្មានក្ដីស្រឡាញ់គឺជាការរស់នៅដ៏គ្មានប្រយោជន៍»។ (R.C. Sproul)
«យើងមិនអាចបំផ្លាស់បំប្រែព្រះជាម្ចាស់បានទេ។ ព្រះអង្គមិនអាចផ្លាស់ប្រែបានឡើយ។ ប្រសិនបើចាំបាច់មានការផ្លាស់ប្រែ វាត្រូវតែកើតឡើងក្នុងយើង។» (R.C. Sproul)
«លោកអ្នកមិនចាំបាច់លះបង់ការគិតគូររបស់ខ្លួន ដើម្បីទុកចិត្តលើព្រះបន្ទូលនោះទេ។ លោកអ្នកចាំបាច់គ្រាន់តែលះបង់អំនួតបានហើយ។» (R.C. Sproul)
«ពេលខ្លះឥរិយាបថ និងអ្វីៗដែលយើងធ្វើជាមួយជីវិតយើងគឺមិនមែនសម្រាប់ព្រះជាម្ចាស់សោះ ប៉ុន្តែសម្រាប់ឲ្យមនុស្សឃើញទៅវិញ។» (R.C. Sproul)
«ប្រសិនបើព្រះជាម្ចាស់មិនមានអធិបតេយ្យភាព នោះព្រះអង្គមិនមែនជាព្រះទេ។» (R.C. Sproul)
«ពេលដែលបុគ្គលណាម្នាក់ក្លាយជាទាសកររបស់ព្រះយេស៊ូវគ្រីស្ទ នោះទើបគាត់អាចទទួលសេរីភាពដ៏ពិតបាន។» (R.C. Sproul)
«ពេលដែលយើងយល់អំពីដំណឹងអាក្រក់ នោះទើបយើងអាចយល់អំពីដំណឹងល្អបាន។» (R.C. Sproul)
«យើងមិនមែនជាមនុស្សមានបាបដោយសារយើងប្រព្រឹត្តបាបទេ។ យើងប្រព្រឹត្តបាបដោយសារយើងជាមនុស្សមានបាប។» (R.C. Sproul)
«គ្មានអ្នកណាស័ក្ដិសមក្នុងការទទួលបានព្រះគុណ និងសេចក្ដីមេត្តាករុណាទេ។» (R.C. Sproul)
លោកអ្នកមិនអាចស្រឡាញ់ព្រះយេស៊ូវ ហើយមិនស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់បានឡើយ។ (R. C. Sproul)
«យើងមិនអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅបានឡើយ លុះត្រាតែយើងស្គាល់ទ្រង់យ៉ាងជ្រាលជ្រៅជាមុនសិន» (R.C. Sproul)