ការដកព្រះគ្រីស្ទចេញពីព្រះបន្ទូល
«ការដកព្រះគ្រីស្ទចេញពីព្រះបន្ទូលគឺជាការលែងមានសល់អ្វីទៀតហើយ។» (Martin Luther)
ស្លាក
«ការដកព្រះគ្រីស្ទចេញពីព្រះបន្ទូលគឺជាការលែងមានសល់អ្វីទៀតហើយ។» (Martin Luther)
«ចូរប្រយ័ត្ន! កុំវាស់វែងភាពបរិសុទ្ធរបស់ខ្លួនដោយ[មើល]អំពើបាបអ្នកដទៃ»។ (Martin Luther)
«មានពរហើយបុគ្គលណាដែលចុះចូលនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដ្បិតគាត់នឹងមិនចេះស្គាល់ភាពមិនអរសប្បាយឡើយ។» (Martin Luther)
«រាល់គ្រប់អ្វីៗដែលធ្វើឡើងក្នុងលោកនេះគឺត្រូវបានធ្វើឡើងដោយក្ដីសង្ឃឹម។» (Martin Luther)
«ព្រះគម្ពីរគឺជាគ្រែដែលព្រះគ្រីស្ទផ្ទំលើ។» (Martin Luther)
«ពេលដែលសាតាំងប្រាប់ថា ខ្ញុំជាមនុស្សមានបាប វាបានសម្រាលចិត្តខ្ញុំយ៉ាងខ្លាំង ពីព្រោះព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សមានបាប។» (Martin Luther)
«គ្មានអ្វីល្អប្រសើរក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ជាជាងការដែលព្រលឹងបុគ្គលណាម្នាក់ស្រឡាញ់ការស្ដាប់ព្រះបន្ទូលរបស់ទ្រង់ទេ។» (Martin Luther)
«ព្រះជាម្ចាស់អាចនឹងមានការយឺតយ៉ាវ ប៉ុន្តែទ្រង់តែងតែយ៉ាងមក។» (Martin Luther)
«បើខ្ញុំកាន់តែមិនអធិស្ឋាន នោះវានឹងកាន់តែពិបាក ហើយបើខ្ញុំកាន់តែអធិស្ឋាន នោះវានឹងកាន់តែល្អប្រសើរឡើង។» (Martin Luther)
«ខ្ញុំមិនស្គាល់ផ្លូវដែលព្រះជាម្ចាស់ដឹកនាំខ្ញុំទេ ប៉ុន្តែខ្ញុំស្គាល់អ្នកដឹកនាំរបស់ខ្ញុំយ៉ាងច្បាស់ណាស់។» (Martin Luther)
«បើគ្មានការអនុញ្ញាតឲ្យខ្ញុំសើចនៅឯស្ថានសួគ៌ នោះខ្ញុំមិនចង់ទៅទីនោះទេ។» (Martin Luther)