ឧត្តុង្គឧត្តម
«យើងត្រូវតែរំពឹងចង់បានភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់ទុកជារង្វាន់ដ៏ធំបំផុត លើសជាងអ្វីៗទាំងអស់ដែលលោកីយ៍នេះអាចនឹងឲ្យយើងបាន។» (John Piper)
ស្លាក
«យើងត្រូវតែរំពឹងចង់បានភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់ទុកជារង្វាន់ដ៏ធំបំផុត លើសជាងអ្វីៗទាំងអស់ដែលលោកីយ៍នេះអាចនឹងឲ្យយើងបាន។» (John Piper)
«រង្វាន់របស់ព្រះជាម្ចាស់ល្អប្រសើរលើសជាងអំណាច! គ្មានអំណាចណានៅលើផែនដីនេះប្រសើរជាងអំណាចនៃការធ្វើជាបុត្រាបុត្រីរបស់ព្រះដែលមានពេញដោយព្រះចេស្ដានោះឡើយ។» (John Piper)
«ចូរបង្ហាញភាពស្មោះត្រង់ឲ្យអស់ពីសមត្ថភាពដែលលោកអ្នកអាចធ្វើបាននៅកន្លែងធ្វើការ និងធ្វើជាមនុស្សម្នាក់ដែលអ្នកដទៃអាចទុកចិត្តបាន»។ (John Piper)
«យើងនឹងមើលឃើញសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ នៅពេលដែលយើងយល់ពីទំនាក់ទំនងរបស់ទ្រង់ និងព្រះគម្ពីរសញ្ញាចាស់។» (John Piper)
«ចូរកុំលាក់ពន្លឺរបស់លោកអ្នកក្រោមកញ្ជើឡើយ តែចូរដាក់នៅកន្លែងដែលអ្នកដទៃអាចមើលឃើញ»។ (John Piper)
«ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះទ្រង់បានប្រទានជីវិត ខ្យល់ដង្ហើម ការងារ និងព្រះយេស៊ូវគ្រីស្ទដល់លោកអ្នក»។ (John Piper)
«ចូរភ្ញាក់ឡើងនៅពេលព្រឹក ហើយប្រាប់ព្រះជាម្ចាស់ថា លោកអ្នកត្រូវការទ្រង់យ៉ាងខ្លាំង»។ (John Piper)
«អូ៎! ដំណឹងដែលថាព្រះជាម្ចាស់មិនបានយកអំពើបាបរបស់យើង មកទាស់នឹងយើង អីក៏មានតម្លៃម៉្លេះ! ឱ! ព្រះគ្រីស្ទដ៏អស្ចារ្យអើយ! ដោយសារព្រះលោហិតរបស់ទ្រង់ហើយបានជាព្រះជាម្ចាស់អត់ទោសដល់យើង!។» (John Piper)
«ព្រះយេស៊ូវបានបំពេញតាមគ្រប់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលបានចែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់»។ (John Piper)
«ព្រះជាម្ចាស់ទតមើលទៅលើសេចក្ដីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះគ្រីស្ទ ហើយទ្រង់ក៏បានចេញព្រះរាជប្រកាសថា ខ្ញុំបានរាប់ជាសុចរិតដោយព្រោះសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ។» (John Piper)
នេះមិនមែនជារឿងដ៏ភ្ញាក់ផ្អើលនោះទេ ព្រោះព្រះគម្ពីរបានហៅទ្រង់ថា «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម» (យ៉ូហាន ១:១៤)។
«មនុស្សលោកនឹងមិនចាប់ផ្ដើមទទួលជឿលើព្រះយេស៊ូវ ពេលយើងគ្រាន់តែអធិស្ឋានឲ្យពួកគាត់នោះទេ។ ពួកគាត់ក៏ត្រូវឮអំពីព្រះយេស៊ូវផងដែរ។» (John Piper)