ស្លាក
ខ្ញុំជាអ្នកជឿម្នាក់ នៅក្នុងគ្រួសារដែលចំណាយពេលថ្វាយបង្គំជាគ្រួសារ។ ខ្ញុំក៏ប្រាកដណាស់ថា អ្នករាល់គ្នាជាច្រើនក៏បែបនោះដែរ។ ប៉ុន្តែ ពេលខ្ញុំនិយាយជាមួយគ្រីស្ទបរិស័ទផ្សេងទៀត ជាពិសេសទៅកាន់បុរសៗ នោះខ្ញុំឃើញថា ទម្លាប់ដ៏តូចមួយនេះគឺជាប្រភពនៃការសោកស្ដាយ និងការខកចិត្តចំពោះពួកគាត់។
លោកអ្នកមិនចាំបាច់ទាល់តែស្គាល់ ឬចេះច្រើន ដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនបំផ្លាស់បំប្រែផែនដីនេះឡើយ។ ប៉ុន្តែ លោកអ្នកត្រូវការដឹងចំណុចពិសេសមួយចំនួនដែលមានសារៈសំខាន់ ហើយត្រូវត្រៀមក្នុងការហ៊ានលះបង់រស់នៅ និងស្លាប់សម្រាប់ការនោះ។
ខ្ញុំចង់ពូកែធ្វើការល្អ។ តាមពិត ខ្ញុំចង់ធ្វើជាអ្នកជំនាញធ្វើការល្អ។ យ៉ាងហោចណាស់ ខ្ញុំចង់ធ្វើដូចនោះនៅពេលខ្ញុំកំពុងធ្វើបានយ៉ាងល្អ។ ប៉ុន្តែ នៅពេលដែលខ្ញុំពិចារណាអំពីខ្លួនខ្ញុំ ខ្ញុំក៏ឃើញមានចំណាប់អារម្មណ៍ពិតប្រាកដមួយខាងសេចក្ដីអាក្រក់ផងដែរ។ សេចក្ដីប៉ងប្រាថ្នាទាំងនេះច្បាំងគ្នានៅក្នុងខ្ញុំ គឺការប៉ងប្រាថ្នាចង់បំពេញចិត្តខ្ញុំដោយការល្អ និងការប៉ងប្រាថ្នាចង់បំពេញចិត្តខ្ញុំដោយការអាក្រក់។