មនុស្សខ្សោយត្រូវបានក្លាយជាអ្នកខ្លាំង
«តាមរយៈព្រះគុណរបស់ព្រះអង្គ យើងដែលជាមនុស្សខ្សោយត្រូវបានក្លាយជាអ្នកខ្លាំង» (Augustine)
ស្លាក
«តាមរយៈព្រះគុណរបស់ព្រះអង្គ យើងដែលជាមនុស្សខ្សោយត្រូវបានក្លាយជាអ្នកខ្លាំង» (Augustine)
«ទង្វើកើតចេញពីជំនឿ មិនមែនជំនឿកើតចេញពីទង្វើទេ»។ (Augustine)
«សេចក្ដីស្លាប់គឺគ្រាន់តែជាផ្នែកមួយនៃលក្ខណៈធម្មជាតិប៉ុណ្ណោះ»។ (Augustine)
ព្រះអង្គគឺជាប្រភពមិនបំផ្លាស់បំប្រែនៃរាល់អ្វីៗដែលបំផ្លាស់បំប្រែ។ (Augustine)
ព្រះអង្គគឺជាបុព្វហេតុដំបូងនៃរាល់របស់ដែលនៅបណ្ដោះអាសន្ន។ (Augustine)
«ភាពជាមនុស្សជាតិរបស់ព្រះគ្រីស្ទមានពេញទៅដោយភាពឧដុង្គឧត្តម ហើយប្រាជ្ញារបស់ព្រះអង្គគឺល្អឥតខ្ចោះលើសមនុស្សទាំងពួង ដែលទូលបង្គំអាចរកឃើញក្នុងអ្នកផ្សេង»។ (Augustine)
«ដ្បិតព្រះអង្គបានបង្កើតរាល់គ្រប់អ្វីៗទាំងអស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ហើយរាល់គ្រប់អ្វីៗទាំងអស់ក៏ស្ដាប់បញ្ញត្តិរបស់ទ្រង់ ហើយវាក៏វិលទៅធាតុដើមនៃធម្មជាតិរបស់វាវិញផងដែរ។» (Augustine)
«ព្រះអង្គជាព្រះអម្ចាស់ដ៏ជាព្រះជាម្ចាស់នៃទូលបង្គំ ហើយព្រះអង្គមិនត្រូវការសេចក្ដីសប្បុរសពីទូលបង្គំ ដើម្បីឲ្យទ្រង់មានព្រះជន្មគង់នៅនោះឡើយ។» (Augustine)
«ក្ដីស្រឡាញ់បានជះពន្លឺមកក្នុងព្រលឹងវិញ្ញាណទូលបង្គំ ពោលគឺក្នុងកន្លែងដែលលម្ហអវកាសមិនអាចគ្រប់គ្រងបាន។» (Augustine)
«តាមរយៈព្រះគុណអ្នកខ្សោយនឹងមានកម្លាំងឡើងវិញ ក្រោយពេលគាត់ទទួលស្គាល់ថា គាត់ជាមនុស្សខ្សោយ។» (Augustine )
«មនុស្សយើងគឺពិតជាអវិជ្ជាយ៉ាងខ្លាំងមែនហើយ ប្រសិនបើយើងមិនដឹងថាព្រះជាម្ចាស់គង់នៅគ្រប់ទៅកន្លែង។» (Augustine)
«ចូរស្វែងរកព្រះអម្ចាស់ នោះព្រលឹងរបស់លោកអ្នកនឹងរស់ ដើម្បីឲ្យផែនដីអាចនឹងបង្កើតព្រលឹងដ៏រស់ថែមទៀត។» (Augustine)