គោលជំនឿណាដែលបំផ្លាញព្រលឹង
«គ្មានគោលជំនឿណាដែលបំផ្លាញព្រលឹងខ្លាំងជាងការបង្រៀនគោលជំនឿថាមនុស្សមានបាបអាចអភិវឌ្ឍខ្លួនឯងបានពីការកែប្រែចិត្ត ហើយជឿនូវអ្វីដែលខ្លួនចង់ជឿ។» (Charles Hodge)
ស្វែងរក
ស្វែងរកក្នុងបណ្ណសារ ឬមើលអត្ថបទថ្មីៗខាងក្រោម។
«គ្មានគោលជំនឿណាដែលបំផ្លាញព្រលឹងខ្លាំងជាងការបង្រៀនគោលជំនឿថាមនុស្សមានបាបអាចអភិវឌ្ឍខ្លួនឯងបានពីការកែប្រែចិត្ត ហើយជឿនូវអ្វីដែលខ្លួនចង់ជឿ។» (Charles Hodge)
ចូរយើងចេញទៅ ហើយប្រកាសដំណឹងល្អ ហើយប្រសិនបើចាំបាច់ សូមប្រើប្រាស់មាត់របស់យើង ដើម្បីប្រកាស ដែលនេះខ្ញុំចង់មានន័យថា ឲ្យយើងរស់នៅដោយបង្ហាញពីដំណឹងល្អជានិច្ច។ ប្រកាសមកកាន់ខ្លួនឯងជាមុន ហើយបន្ទាប់មកប្រកាសទៅអ្នកដទៃ។
«សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់» (បរិទេវ ២៣:២៣).
«ការអធិស្ឋានគឺជាឈ្លើងខាងឯព្រលឹងវិញ្ញាណ—ដែលជញ្ជក់នូវពិសនៃអំពើបាបពីព្រលឹងចេញ។» (Thomas Watson)
«យើងគួរស្រឡាញ់បុគ្គលិកភាពរបស់ព្រះគ្រីស្ទ—ខ្លាំងជាងការដែលយើងស្រឡាញ់អត្ថប្រយោជន៍ពីទ្រង់។» (William Pinke)
យើងនឹងមិនអាចយល់បានយ៉ាងច្បាស់លាស់អំពីព្រះត្រៃឯករបស់យើងបានទេ។ ព្រះដែលយើងអាចយល់បានយ៉ាងច្បាស់លាស់គឺព្រះដែលយើងបង្កើតក្នុងរូបអង្គយើង។ ប៉ុន្តែ ចំណុចពិតគឺថា ព្រះអង្គបានបង្កើតយើងក្នុងរូបអង្គទ្រង់ផ្ទាល់ទេតើ (លោកុប្បត្ដិ ១:២៦-២៧)។ ខណៈពេលដែលយើងចូលកៀកបង្កើយជាមួយនឹងព្រះជាម្ចាស់ នោះយើងអាចមានទំនុកចិត្តផ្ទាល់ថា ព្រះអង្គនឹងបើកសម្ដែងរូបអង្គទ្រង់ចំពោះអស់អ្នកដែលស្វែងរកទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេលដែលយើងកាន់តែយល់អំពីទ្រង់បានយ៉ាងត្រឹមត្រូវ នោះយើងក៏នឹងកាន់តែយកទ្រង់មកធ្វើជាសម្បត្តិរបស់យើង ហើយយើងក៏នឹងកាន់តែថ្វាយបង្គំទ្រង់យ៉ាងពេញទី ព្រមទាំងនឹងកាន់តែមានភាពឆេះឆួលក្នុងការរួមចំណែកជាមួយនឹងព្រះអង្គក្នុងព័ន្ធកិច្ចរបស់ទ្រង់លើផែនដីនេះដែរ។
«ទ្រង់មានព្រះបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ» (ម៉ាកុស ១:១៧)
«តែព្រះទ្រង់បានដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់» (១កូរិនថូស ១២:១៨)
«ពាក្យសម្ដីគឺជាកញ្ចក់នៃគំនិត—វាបង្ហាញអំពីអ្វីដែលមាននៅក្នុងចិត្ត។» (Thomas Watson)
«បុគ្គលដែលលាក់អំពើបាប—គឺស្រឡាញ់វា!» (Nathaniel Vincent)