ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។
«ក្នុងព្រះដ៏ជាសេចក្ដីពិត ទោះបើរបស់អ្វីមួយបានងាប់ហើយចាប់ផ្ដើមរលួយ ក៏របស់នោះចាប់ផ្ដើមលាស់ដុះឡើងមានជីវិតវិញបានដែរ។» (Augustine)
ទោះបីជាព្រះគ្រីស្ទជាបុត្រស្ងួនភ្ងារបស់ព្រះវរបិតាក៏ដោយ ក៏ព្រះវរបិតានៅតែអនុញ្ញាតឲ្យព្រះរាជបុត្រាទ្រង់ជួបប្រទះនឹងភាពក្រីក្រ ការជេរប្រមាថ និងការបៀតបៀនដែរ។ ព្រះយេស៊ូវបានជួបនឹងការស្រេកឃ្លាន។ ហេតុដូច្នេះហើយបានជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិនផ្ទុយគ្នាពីការដែលទ្រង់អនុញ្ញាតឲ្យព្រះយេស៊ូវរងទុក្ខវេទនា ដោយមានគេស្ដោះដាក់ទ្រង់ ហើយថែមទាំងវាយទ្រង់នោះទេ។ ដូច្នេះ គ្រីស្ទបរិស័ទរាល់គ្នាអើយ! ចូរកុំសួរដេញដោលព្រះជាម្ចាស់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលទ្រង់អនុញ្ញាតឲ្យអ្នករាល់គ្នាជួបនឹងទុក្ខលំបាក ឬការល្បងលនោះឡើយ។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យព្រះយេស៊ូវក្លាយទៅជាអ្នកមានម្នាក់នៅលើផែនដីនេះទេ សូម្បីតែមួយវិនាទីក៏មិនមានផង។ ដូចមានសេចក្ដីចែងទុកនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៨:២០ ហើយថា «តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ ប៉ុន្តែ ព្រះជាម្ចាស់ពិតជាបានប្រទានព្រះវិញ្ញាណបរិសុទ្ធមកព្រះយេស៊ូវដោយគ្មានកម្រិតមែន។ ចូរដឹងថា ព្រះពរខាងឯវិញ្ញាណ គឺជាអំណោយទាននៃសេចក្តីស្រឡាញ់ដ៏ពិសេសជាងគេរបស់ព្រះជាម្ចាស់។ នេះគឺជាព្រះពរដ៏អស្ចារ្យសម្រាប់យើងដែលយើងដឹងថា ទោះបីជាលោកីយ៍នេះស្អប់យើង ក៏ព្រះជាម្ចាស់នៅតែស្រឡាញ់យើងដែរ! និពន្ធដោយលោកគ្រូ៖ អេ. ដឹបលយូ. ភីងខ៍ (A. W. PINK) ដកស្រង់ចេញពីសៀវភៅ «លក្ខណសម្បត្តិព្រះជាម្ចាស់» ជំពូកទី១៥៖ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
«ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្ដីស្លាប់ផង។» (ភីលីព ៣:១០)
កុំគ្រាន់តែអធិប្បាយ និយាយ និងគិតអំពីភាពបរិសុទ្ធ តែចូរសង្វាតឲ្យបានបរិសុទ្ធផង។
«ចូរឲ្យយើងនាំគ្នាទៅស្ថាននរកតាមរយៈការពិចារណា—ដើម្បីកុំឲ្យយើងទៅស្ថាននរកតាមរយៈការថ្កោលទោស»។ (Thomas Watson).
យើងខ្ញុំក៏ចង់រៀនសូត្រពីប្រពន្ធរបស់យើងខ្ញុំដែរ។ ហើយយើងខ្ញុំក៏សប្បាយចិត្តណាស់ក្នុងការរៀនសូត្រពីការនិយាយស្ដីរបស់មនុស្សស្រីដែរ។ ប៉ុន្តែ យើងខ្ញុំមិនចង់មានទំនាក់ទំនងនៃការស្ដាប់ ឬក៏ការទៅចូលរួមនៅក្រុមជំនុំណាមួយ ដែលមានមនុស្សស្រីជាគ្រូគង្វាល ឬក៏អ្នកមានអំណាចលើយើងខ្ញុំនោះទេ។ នេះគឺជាចំណុចគ្រោះថ្នាក់សម្រាប់មនុស្សប្រុស។ យើងខ្ញុំអាចពន្យល់អំពីមូលហេតុនេះចេញពីព្រះគម្ពីរ ចេញពីបទពិសោធន៍ និងចេញពីផ្លូវចិត្តបាន ប៉ុន្តែយើងខ្ញុំទើបតែបានលើកឡើងនូវការសង្ខេបត្រួសៗសម្រាប់លោកអ្នក។
«ឥឡូវយើងមានចំណែកក្នុងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ និងជីវិតអស់កល្បជានិច្ច។» (Dietrich Bonhoeffer)
«មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ។» (ម៉ាថាយ ៥:៩)