ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។
«ទង្វើល្អមិនធ្វើឲ្យមនុស្សម្នាក់ណាល្អនោះទេ—ប៉ុន្តែមនុស្សល្អនឹងធ្វើទង្វើល្អ។» (Martin Luther)
ប៉ុន្តែលោក យ៉ូសែប បានបដិសេធមិនរំលោភបំពានតួនាទីរបស់គាត់ សូម្បីតែភរិយារបស់លោក ប៉ូទីផារ បានល្បួងគាត់ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ (លោកុប្បត្ដិ ៣៩:១០)។
យើងតមអាហារ ពីព្រោះយើងធ្លាប់បានភ្លក់រសជាតិ ហើយក៏ធ្លាប់បានឃើញសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ហើយយើងពិតជាស្រេកឃ្លានចង់បានព្រះអង្គថែមទៀតមែន។
ប្តីដែលលាក់ពុត—អ្នកប្រហែលជាធ្លាប់ដឹង ឬក៏ធ្លាប់ស្គាល់ហើយ។ ប្តីដែលនិយាយ សរសេរ ឬក៏អធិប្បាយអំពីអាពាហ៍ពិពាហ៍ ជាប្តីដែលប្រកាសនូវសេចក្តីស្រឡាញ់ដ៏យូរអង្វែងរបស់ខ្លួនចំពោះប្រពន្ធ ប៉ុន្តែក៏ជាប្តីដែលប្រព្រឹត្តចំពោះប្រពន្ធខ្លួនដ៏គួរឲ្យខ្លាច...សម្រាប់ថ្ងៃនេះ ខ្ញុំមិនចង់សរសេរអំពីអាពាហ៍ពិពាហ៍ទេ តែខ្ញុំចង់សរសេរអំពីព្រះគម្ពីរវិញ។
ជីវិតអាពាហ៍ពិពាហ៍មានតែសម្រាប់លើផែនដីនេះតែប៉ុណ្ណោះ ប៉ុន្តែទំនាក់ទំនងដែលគ្រីស្ទបរិស័ទកសាងជាមួយគ្នានឹងមានអស់កល្បជានិច្ច។
«លុះត្រាតែព្រះជាម្ចាស់បដិសេធព្រះគ្រីស្ទ នោះទ្រង់មិនអាចបដិសេធរាស្រ្តរបស់ទ្រង់បានឡើយ»។ (Charles Spurgeon)
«ព្រះជាម្ចាស់ស្រឡាញ់លោកអ្នកខ្លាំងពេកដល់ថ្នាក់ទ្រង់មិនចង់ឲ្យនូវអ្វីដែលលោកអ្នកចង់បានលឿនពេក។» (Lauren Chandler)
«គ្មានបុគ្គលណាអាចថា ខ្លួនស្អប់អំពើបាបបាននោះឡើយ ប្រសិនបើគាត់កំពុងតែរស់នៅក្នុងអំពើបាប។» (C.H. Spurgeon)
«ប្រសិនបើលោកអ្នកមិនមាន ទំនុកចិត្តលើអំណាចនៃ ព្រះគម្ពីរ នោះមានន័យថា លោកអ្នកជាទាសករនៃ អ្វីដែលមនុស្សអះអាងថាត្រូវ (ជាជាងព្រះម្ពីរ)។» (Matt Chandler)